(ភ្នំពេញ)៖ ជាទូទៅ ភពដែលនៅជិតព្រះអាទិត្យជាងគេតែងទទួលរងទំនាញខ្លាំងជាងគេ ដែលធ្វើឱ្យការធ្វើចលនារបស់ពួកវាក៏លឿនជាងគេដែរ ដូច្នេះភពដែលនៅកាន់តែឆ្ងាយពីព្រះអាទិត្យ ក៏ធ្វើដំណើរកាន់តែយឺតផងដែរ។

គួរជម្រាបថា ភពផែនដី (Earth) ជាភពដែលនៅជិតព្រះអាទិត្យជាងគេលំដាប់ទី៣ ដោយការធ្វើដំណើរមួយជុំខ្លួនឯងគឺជារយៈពេល១ថ្ងៃ ហៅថា រង្វិលខ្វាល់ និងមួយជុំព្រះអាទិត្យគឺជារយៈពេល១ឆ្នាំ ដែលមានចំនួន៣៦៥ថ្ងៃ ហៅថា រង្វិលជុំ។

ខាងក្រោមនេះជារយៈពេលដែលភពនីមួយៗវិលជុំវិញព្រះអាទិត្យបាន១ជុំ ដោយធៀបនឹងរយៈពេលនៅលើភពផែនដីរបស់យើង៖

ភពណិបទួន (Neptune) ជាភពលំដាប់ទី៨ ហើយឆ្ងាយពីព្រះអាទិត្យជាងគេ ទម្រាំធ្វើដំណើរបានមួយជុំព្រះអាទិត្យ ត្រូវចំណាយរយៈពេល១៦៥ឆ្នាំ មានន័យថា ១៦៥ឆ្នាំនៅលើផែនដី ស្មើនឹងមួយឆ្នាំនៅភពណិបទួន។

ភពអ៊ុយរ៉ានុស (Uranus) ជាភពលំដាប់ទី៧ ទម្រាំធ្វើដំណើរបានមួយជុំព្រះអាទិត្យ ត្រូវចំណាយរយៈពេល៨៤ឆ្នាំ មានន័យថា ៨៤ឆ្នាំនៅលើផែនដី ស្មើនឹងមួយឆ្នាំនៅភពអ៊ុយរ៉ានុស។

ភពសៅរ៍ (Saturn) ជាភពលំដាប់ទី៦ ហើយធំជាងគេទី២ក្នុងប្រព័ន្ធព្រះអាទិត្យ ទម្រាំធ្វើដំណើរបានមួយជុំព្រះអាទិត្យ ត្រូវចំណាយរយៈពេល២៩ឆ្នាំ មានន័យថា ២៩ឆ្នាំនៅលើផែនដី ស្មើនឹងមួយឆ្នាំនៅភពសៅរ៍។

ភពព្រហស្បតិ៍ (Jupiter) ជាភពលំដាប់ទី៥ ហើយធំជាងគេបង្អស់ក្នុងប្រព័ន្ធព្រះអាទិត្យ ទម្រាំធ្វើដំណើរបានមួយជុំព្រះអាទិត្យ ត្រូវចំណាយរយៈពេល១២ឆ្នាំ មានន័យថា ១២ឆ្នាំនៅលើផែនដី ស្មើនឹងមួយឆ្នាំនៅភពព្រហស្បតិ៍។

ភពពុធ (Mars) ជាភពលំដាប់ទី៤ ទម្រាំធ្វើដំណើរបានមួយជុំព្រះអាទិត្យ ត្រូវចំណាយរយៈពេល៦៨៧ថ្ងៃនៃផែនដី។

ភពសុក្រ (Venus) ជាភពដែលនៅជិតព្រះអាទិត្យជាងគេលំដាប់ទី២ ចំណាយពេលត្រឹមតែ២២៥ថ្ងៃនៃផែនដីប៉ុណ្ណោះ ក៏អាចធ្វើដំណើរបានមួយជុំព្រះអាទិត្យហើយ។

ភពអង្គារ (Mercury) ជាភពដែលនៅជិតព្រះអាទិត្យជាងគេ ចំណាយពេលត្រឹមតែ០.២៤ឆ្នាំ ឬ៨៧.៦ថ្ងៃនៃផែនដីប៉ុណ្ណោះ ក៏អាចធ្វើដំណើរបានមួយជុំព្រះអាទិត្យហើយ៕

ប្រភព៖ NASA