(ភ្នំពេញ)៖ នៅពេលយើងនិយាយអំពីរូបិយបណ្ណដែលមានតម្លៃខ្ពស់ៗជាងគេ នោះពួកយើងប្រហែលជានឹកដល់លុយដុល្លារអាមេរិក ឬលុយផោនអង់គ្លេស ឬមួយក៏លុយអឺរ៉ូរបស់អឺរ៉ុបមិនខាន ប៉ុន្តែជាក់ស្តែងរូបិយបណ្ណដែលមានតម្លៃខ្ពស់ជាងគេបង្អស់នោះ គឺលុយឌីណាកូវ៉ែត (د.ك , KD) របស់ប្រទេសកូវ៉ែត។

អត្រាប្ដូរប្រាក់ឌីណាកូវ៉ែត KD 1 = $ 3.25

ពិតណាស់ លុយដុល្លារសហរដ្ឋអាមេរិក ($) គឺឈរលើលំដាប់ថ្នាក់ទី៩ក្នុងចំណោមរូបិយបណ្ណដែលមានតម្លៃខ្ពស់ៗជាងគេ ដ្បិតលុយដុល្លារអាមេរិកនេះ គឺជារូបិយបណ្ណដែលរឹងមាំ ហើយមានការជួញដូរច្រើនបំផុតលើលោក៕