(ភ្នំពេញ)៖ តាមឯកសារប្រវត្តិសាស្ត្រ កាបោះឆ្នោតលើកដំបូងបង្អស់បានកើតមានឡើងនៅក្នុងពិភពក្រិកបុរាណតាំងពីឆ្នាំ៥០៨មុនគ្រិស្ដសករា ដោយរដ្ឋបុរីទាំងឡាយបានបង្កើតឱ្យមានការបោះឆ្នោតជ្រើសរើសមេដឹកនាំតំបន់របស់ខ្លួន ដោយឡែកតំបន់អាស៉ីអាគ្នេយ៍ ទើបតែមានការបោះឆ្នោតនៅអំឡុងសតវត្សទី២០នេះទេ។
ខាងក្រោមនេះប្រទេសសមាជិកអាស៊ានដែលមានការបោះឆ្នោតសកលជ្រើសរើសមេដឹកនាំ៖
១. ប្រទេសថៃ មានការបោះឆ្នោតដំបូងនៅឆ្នាំ១៩៣៣ រហូតដល់ពេលបច្ចុប្បន្នមានចំនួន២៨ដង។
២. ប្រទេសហ្វីលីពីន ការបោះឆ្នោតធ្វើឡើងដំបូងនៅឆ្នាំ១៩៣៥។
៣. ប្រទេសកម្ពុជា មានការបោះឆ្នោតដំបូងនៅឆ្នាំ១៩៤៦ ប៉ុន្តែត្រូវបានផ្អាកដោយសារសង្គ្រាមចាប់ពីឆ្នាំ១៩៧០។ នៅឆ្នាំ១៩៩៣ ទើបការបោះឆ្នោតត្រូវបានរៀបចំឡើងវិញរហូតដល់ពេលបច្ចុប្បន្ន។
៤. ប្រទេសមីយ៉ាន់ម៉ា ការបោះឆ្នោតធ្វើឡើងដំបូងនៅឆ្នាំ១៩៤៧ បន្ទាប់ពីការបំបែកខ្លួនពីឥណ្ឌា និងទទួលបានឯករាជ្យពីចក្រភពអង់គ្លេស
៥. ប្រទេសសិង្ហបុរី ការបោះឆ្នោតធ្វើឡើងដំបូងនៅឆ្នាំ១៩៤៨។
៦. ប្រទេសម៉ាឡេស៉ី ការបោះឆ្នោតធ្វើឡើងដំបូងនៅឆ្នាំ១៩៥៥។
៧. ប្រទេសឥណ្ឌូណេស៉ី ការបោះឆ្នោតធ្វើឡើងដំបូងនៅឆ្នាំ១៩៥៥។
ដោយឡែកចំពោះប្រទេសចំនួន៣ទៀត មានប្រទេសវៀតណាម ឡាវ និងព្រុយណេ គឺមានការបោះឆ្នោតសកលក្នុងការជ្រើសរើសមេដឹកនាំប្រទេសនោះទេ តួយ៉ាងដូចនៅប្រទេសវៀតណាម និងឡាវ ដែលប្រកាន់លទ្ធិសង្គមនិយម ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីគឺប្រព្រឹត្តទៅក្នុងជួរគណបក្សកុម្មុយនីស្ដ ចំណែកប្រទេសព្រុយណេគឺដឹកនាំដោយព្រះមហាក្សត្រ៕