(ភ្នំពេញ)៖ នៅលើពិភពលោកយើងនេះ មានប្រទេសបានចែងច្បាប់កំណត់នូវកាតព្វកិច្ចឱ្យប្រជាពលរដ្ឋរបស់ខ្លួនទៅបោះឆ្នោត ក្នុងនោះរួមមាន៖
១. អាហ្សង់ទីន (បោះឆ្នោតនៅថ្ងៃទី២២ ខែតុលា)
២. អូស្រ្តាលី (ថ្ងៃទី២១ ខែឧសភា)
៣. ប៊ែលហ្ស៉ិក (ថ្ងៃទី៩ ខែមិថុនា)
៤. បូលីវី (ថ្ងៃទី១៨ ខែតុលា)
៥. ប្រេស៉ីល (ថ្ងៃទី២ ខែតុលា)
៦. ឈីលី (ថ្ងៃទី២១ ខែវិច្ឆិកា)
៧. អេក្វាទ័រ (ថ្ងៃទី៧ ខែកុម្ភៈ)
៨. លិចតិនស្តាញ (ថ្ងៃទី៧ ខែកុម្ភៈ)
៩. លុចសំបួ (ថ្ងៃទី៨ ខែតុលា)
១០. ណាវរូ (ថ្ងៃទី២៤ ខែកញ្ញា)
១១. កូរ៉េខាងជើង (ថ្ងៃទី១០ ខែមីនា)
១២. ប៉េរូ (ថ្ងៃទី១១ ខែមេសា)
១៣. សិង្ហបុរី (ថ្ងៃទី១៣ ខែកញ្ញា)
១៤. តួកគី (ថ្ងៃទី១៣ ខែឧសភា)
១៥. អ៊ុយរូហ្កាយ (ថ្ងៃទី២៧ ខែតុលា)
១៦. កូស្តារីកា (ថ្ងៃទី៦ ខែកុម្ភៈ)
១៧. កុងហ្គោ (ថ្ងៃទី២០ ខែធ្នូ)
១៨. អេហ្ស៉ីប (ខែកុម្ភៈ)
១៩. ហ្វីជី (ថ្ងៃទី១៤ ខែធ្នូ)
២០. ក្រិក (ថ្ងៃទី២៥ ខែមិថុនា)
២១. ហុងឌូរ៉ាស (ថ្ងៃទី៣០ ខែវិច្ឆិកា)
២២. ម៉ិកស៉ិក (ថ្ងៃទី២ ខែមិថុនា)
២៣. ប៉ារ៉ាហ្កាយ (ថ្ងៃទី៣០ ខែមេសា)
២៤. ថៃ (ថ្ងៃទី១៤ ខែឧសភា)
២៥. សាម័រ (ថ្ងៃទី២២ ខែឧសភា)។
ក្នុងចំណោមប្រទេសទាំងអស់នេះ ទោះបីជាគោលការណ៍កំណត់ថា ការបោះឆ្នោតគឺជាកាតព្វកិច្ចក៏ដោយ ប៉ុន្តែប្រទេសខ្លះអនុវត្តការផាកពិន័យ ប្រទេសខ្លះទៀតមិនអនុវត្តទេ ហើយការដាក់ពិន័យសម្រាប់ប្រជាជនដែលអវត្តមានពេលបោះឆ្នោត ដោយពុំមានហេតុផលសមរម្យ គឺភាគច្រើនក្នុងទម្រង់ជាការបង់ប្រាក់ពិន័យ៕