(ភ្នំពេញ)៖ ហ្វូងតារានិកររាប់ពាន់លានដួងតែងតែរះបង្ហាញពន្លឺចិញ្ចែងចិញ្ចាចនៅផ្ទៃលម្ហនាពេលយប់ ផ្កាយនោះខ្លះតូចខ្លះធំទៅតាមប្រភេទ និងចម្ងាយដែលយើងមើលឃើញ។ ប៉ុន្តែតើអ្នកធ្លាប់គិតដែរឬទេថា តើផ្កាយមួយណាដែលមានទំហំធំជាងគេនៅក្នុងចក្រវាឡ?
ផ្កាយដែលធំបំផុតមានឈ្មោះថា UY Scuti ឬហៅថា ផ្កាយយក្សក្រហម ដែលអាចមានទំហំធំជាងព្រះអាទិត្យរបស់យើងដល់ទៅជិត២ពាន់ដងឯណោះ ពោលគឺមានអង្កត់ផ្ចិតធំជាងអង្កត់ផ្ចិតព្រះអាទិត្យប្រហែល១៧០០ដង។
ក្នុងឆ្នាំ១៨៦០ ក្រុមតារាវិទូនៅឯស្ថានីយសង្កេតការណ៍តារា ទីក្រុងបុន (Bonn) ប្រទេសអាល្លឺម៉ង់ បានចុះបញ្ជីផ្កាយ UY Scuti នេះជាផ្កាយមួយដែលមានទំហំធំជាងគេ។
ប៉ុន្តែក្រោយមក អ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញការប្រែប្រួលពន្លឺរបស់ UY Scuti ក្នុងរយៈពេលប្រហែល៧៤០ថ្ងៃ បាននាំឱ្យពួកគេចាត់ថ្នាក់វាគឺជាផ្កាយអថេរ ដែលវាតែងតែមានការប្រែប្រួលពន្លឺឥតឈប់ឈរ។ ម្យ៉ាងទៀត ពពួកផ្កាយទាំងអស់នោះបានបញ្ចប់ជីវិតរបស់វា ដោយការផ្ទះទៅជាស៊ូពែរណូវ៉ាទៅហើយ ហើយក៏បានក្លាយទៅជាបហោងខ្មៅ ឬភាសាអង់គ្លេសគេហៅថា Black hole នោះឯង៕