(ភ្នំពេញ)៖ ត្រី គឺជាសត្វឆ្អឹងកងរស់នៅក្នុងទឹក ប៉ុន្តែក៏មានប្រភេទត្រីមួយចំនួនដែលអាចផ្លាស់ទីលើគោកបានដែរ។
១. Mudskipper មានឈ្មោះវិទ្យាសាស្រ្តហៅថា Oxudercinae ហើយមានវត្តមាននៅតំបន់អាហ្រ្វិក ប៉ូលីណេស៉ី និងអូស្រ្តាលី។ ពពួកត្រីនេះអាចនឹងងាប់ ប្រសិនបើពួកវាចំណាយពេលយូរពេកនៅក្រោមទឹក។
២. Snakehead មានឈ្មោះវិទ្យាសាស្រ្តហៅថា Channidae ហើយមានប្រភពដើមនៅអាស៉ី និងអាហ្រ្វិក។ ពពួកត្រីនេះអាចនៅរស់បានប៉ុន្មានថ្ងៃនៅលើដីគោក។
៣. Epaulette Shark មានឈ្មោះវិទ្យាសាស្រ្តហៅថា Hemisciyllium ocellatum ហើយកន្លែងដែលគេរកឃើញពួកវា គឺនៅអូស្រ្តាលី និងកោះនូវែលហ្គីណេ។ ជារឿយៗពេលនៅក្នុងទឹក ពពួកត្រីមាសចូលចិត្តដើរនៅលើខ្សាច់ជាជាងហែល។
៤. ត្រីក្រាញ់ Climbing Gourami ឬ Climbing Perch មានឈ្មោះវិទ្យាសាស្រ្តហៅថា Anabantiformes ហើយសម្បូរនៅប្រទេសចិន តំបន់អាស៉ីអាគ្នេយ៍ និងអាហ្រ្វិក។ នៅពេលស្ថានភាពកន្លែងរស់នៅបច្ចុប្បន្នរបស់វា លែងអំណោយផលតទៅទៀត ពពួកត្រីនេះនឹងផ្លាស់ទីនៅលើដីគោក ដើម្បីតស៊ូរកទីតាំងទឹកថ្មី ដែលសមស្របសម្រាប់ពួកគេ។ ប្រភេទត្រីនេះក៏ត្រូវគេអះអាងថា មានសមត្ថភាពឡើងដើមឈើផងដែរ។
៥. ត្រីអណ្ដែង Walking Catfish មានឈ្មោះវិទ្យាសាស្រ្តថា Clarius batrachus ហើយមានវត្តមាននៅតំបន់អាស៉ីអាគ្នេយ៍។ ត្រីទឹកសាបនេះ អាចនៅក្រៅទឹកបានដល់ខ្ទង់៣០ម៉ោង ប្រសិនបើពួកវាត្រូវស្វែងរកទីជម្រកថ្មី។
៦. Mangrove Rivulus មានឈ្មោះវិទ្យាសាស្រ្តថា Kryptolebias marmoratus។ តំបន់ដែលពួកវារស់នៅគឺអាមេរិកខាងជើង អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។ ពពួកត្រីនេះជាប្រភេទត្រីទំហំតូច ដែលមានប្រវែងចន្លោះ២.៥ទៅ៦សង់ទីម៉ែត្រ ប៉ុន្តែអាចរស់នៅលើដីគោកបានរហូតដល់៦៦ថ្ងៃឯណោះ។
៧. ត្រីផ្ទក់ Bichir មានឈ្មោះវិទ្យាសាស្រ្តហៅថា Polypteridae ហើយមានវត្តមាននៅទ្វីបអាហ្រ្វិក។ ពពួកត្រីនេះមានសួតមួយគូដែលអាចឱ្យពួកវាស្ថិតនៅក្រៅទឹកម្តងៗបានយូរម៉ោង ប្រសិនបើស្បែកពួកវានៅរក្សាសំណើម៕