(ភ្នំពេញ)៖ ស្របពេលដែលប្រទេសភាគច្រើនសឹងតែពេញប្រវត្តិសាស្រ្តរបស់ខ្លួន គឺត្រូវបានដឹកនាំដោយបុរសក៏ដោយ តែបច្ចុប្បន្ននេះប្រទេសកាន់តែច្រើនឡើងកំពុងបោះឆ្នោតជ្រើសរើសស្រ្តីឱ្យកាន់តួនាទីនយោបាយសំខាន់ៗ រាប់ទាំងមុខតំណែងជាមេដឹកនាំប្រទេសតែម្តង។ គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ មានស្រ្តីសរុបចំនួន៣០រូបដែលកំពុងកាន់តួនាទីជាប្រមុខរដ្ឋាភិបាល ឬប្រមុខរដ្ឋនៅក្នុងប្រទេសនិងដែនដីសរុបចំនួន២៩។
១. នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina ដែលកាន់តំណែងចាប់តាំងពីឆ្នាំ២០០៩។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
២. នាយករដ្ឋមន្រ្តីប្រទេសដីកោះបាបាដូ (Barbados) នៃសមុទ្រការីបង់ លោកស្រី Mia Mottley ដែលកាន់តំណែងតាំងពីខែឧសភា ឆ្នាំ២០១៨។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
៣. ប្រធានាធិបតីបាបាដូ លោកស្រី Sandra Mason ដែលកាន់តំណែងតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
៤. នាយករដ្ឋមន្រ្តីបូស្នីនិងហឺហ្សីហ្គោវីណា (Bosnia and Herzegovina) លោកស្រី Borjana Krišto ដែលកាន់តំណែងតាំងខែមករា ឆ្នាំ២០២៣។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
៥. នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen ដែលកាន់តំណែងតាំងពីខែមិថុនា ឆ្នាំ២០១៩។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
៦. នាយករដ្ឋមន្រ្តីអេស្តូនី លោកស្រី Kaja Kallas ដែលកាន់តំណែងតាំងពីខែមករា ឆ្នាំ២០២១។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
៧. ប្រធានាធិបតីអេត្យូពី លោកស្រី Sahle-Work Zewde ដែលកាន់តំណែងតាំងពីខែតុលា ឆ្នាំ២០១៨។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ
៨. នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី Sanna Marin ដែលកាន់តំណែងតាំងពីខែធ្នូ ឆ្នាំ២០១៩។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
៩. នាយករដ្ឋមន្រ្តីបារាំង លោកស្រី Elisabeth Borne ដែលកាន់តំណែងតាំងពីខែឧសភា ឆ្នាំ២០២២។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
១០. ប្រធានាធិបតីហ្ស៊កហ្ស៉ី លោកស្រី Salome Zourabichvili ដែលកាន់តំណែងតាំងពីខែធ្នូ ឆ្នាំ២០១៨។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
១១. ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou ដែលកាន់តំណែងតាំងពីខែមីនា ឆ្នាំ២០២០។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
១២. ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro ដែលកាន់តំណែងតាំងពីខែមករា ឆ្នាំ២០២២។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
១៣. ប្រធានាធិបតីហុងគ្រី លោកស្រី Katalin Novak ដែលកាន់តំណែងតាំងពីខែឧសភា ឆ្នាំ២០២២។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
១៤. នាយករដ្ឋមន្រ្តីអ៉ីស្លង់ លោកស្រី Katrin Jakobsdottir ដែលកាន់តំណែងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
១៥. ប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu ដែលកាន់តំណែងតាំងពីខែកក្កដា ឆ្នាំ២០២២។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
១៦. នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni ដែលកាន់តំណែងតាំងពីខែតុលា ឆ្នាំ២០២២។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
១៧. ប្រធានាធិបតីកូសូវ៉ូ លោកស្រី Vjosa Osmani ដែលកាន់តំណែងតាំងពីខែមេសា ឆ្នាំ២០២១។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
១៨. នាយករដ្ឋមន្រ្តីលីទុយអានី លោកស្រី Ingrida Simonyte ដែលកាន់តំណែងតាំងពីខែធ្នូ ឆ្នាំ២០២០។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
១៩. ប្រធានាធិបតីម៉ូដាវី លោកស្រី Maia Sandu ដែលកាន់តំណែងតាំងខែធ្នូ ឆ្នាំ២០២០។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
២០. ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte ដែលកាន់តំណែងតាំងពីខែធ្នូ ឆ្នាំ២០២២។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
២១. នាយករដ្ឋមន្រ្តីប្រទេសដីកោះសាម័រ (Samoa) នៃមហាសមុទ្រប៉ាស៉ីហ្វិក លោកស្រី Fiame Naomi Mata'afa ដែលកាន់តំណែងតាំងពីខែឧសភា ឆ្នាំ២០២១។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
២២. នាយករដ្ឋមន្រ្តីស៊ែប៊ី លោកស្រី Ana Brnabic ដែលកាន់តំណែងតាំងពីខែមិថុនា ឆ្នាំ២០១៧។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
២៣. ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob ដែលកាន់តំណែងតាំងពីខែកញ្ញា ឆ្នាំ២០១៧។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
២៤. ប្រធានាធិបតីស្លូវ៉ាគី លោកស្រី Zuzana Caputova ដែលកាន់តំណែងតាំងពីខែមិថុនា ឆ្នាំ២០១៩។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
២៥. ប្រធានាធិបតីស្លូវេនី លោកស្រី Natasa Pirc Musar ដែលកាន់តំណែងតាំងពីខែធ្នូ ឆ្នាំ២០២២។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
២៦. ប្រធានាធិបតីតង់សានី លោកស្រី Samia Suluhu Hassan ដែលកាន់តំណែងតាំងពីខែមីនា ឆ្នាំ២០២១។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
២៧. នាយករដ្ឋមន្រ្តីតូហ្គោ (Togo) នៃតំបន់អាហ្រ្វិកខាងលិច លោកស្រី Victoire Tomegah Dogbe ដែលកាន់តំណែងតាំងពីខែកញ្ញា ឆ្នាំ២០២០។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ។
២៨. ប្រធានាធិបតីប្រទេសដីកោះទ្រីនីដាដនិងតូបាហ្គោ (Trinidad and Tobago) នៃសមុទ្រការីបង់ លោកស្រី Christine Kangaloo ដែលទើបកាន់តំណែងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ។ មុខតំណែងលោកស្រី មិនមានអំណាចប្រតិបត្តិនោះទេ។
២៩. នាយករដ្ឋមន្រ្តីទុយនីស៉ី លោកស្រី Najla Bouden ដែលកាន់តំណែងតាំងពីខែតុលា ឆ្នាំ២០២១។ មុខតំណែងរបស់លោកស្រី គឺមានអំណាចប្រតិបត្តិ៕