(ភ្នំពេញ)៖ ពីមួយជំនាន់ទៅមួយជំនាន់បណ្ដាអ្នកប្រាជ្ញា និងអ្នកវិទ្យាសាស្ត្របានបង្កើតឬផលិតវត្ថុថ្មីៗ និងអភិវឌ្ឍនូវការប្រើប្រាស់សម្ភារចាស់ៗឱ្យកាន់តែមានភាពទំនើប ទាំងនេះហើយដែលយើងកត់សម្គាល់បានថា តក្កកម្ម (Invention) ហើយអ្នកបង្កើតវត្ថុថ្មីទាំងនោះយើងហៅថា តក្កករ (Inventor)។
ខាងក្រោមនេះជាតក្កកម្មទាំង៥ដែលមានប្រភពដើមពីប្រទេសផ្សេងគ្នា៖
១. កុំព្យូទ័រ (Computer) បង្កើតឡើងដំបូងនៅឆ្នាំ១៨៣២ ដោយតក្កករជនជាតិអង់គ្លេសឈ្មោះ Charles Babbage។
២. ទូរទស្សន៍ (Television) បង្កើតឡើងដំបូងនៅឆ្នាំ១៩២៦ ដោយតក្កករជនជាតិស្កត់ឡង់ឈ្មោះ J.L Baird។
៣. នាឡិកា (Watch) បង្កើតឡើងដំបូងនៅឆ្នាំ១៧៩១ ដោយតក្កករជនជាតិអាល្លឺម៉ង់ឈ្មោះ Peter Henlein។
៤. ទែម៉ូម៉ែត្រ (Mercury Thermometer) បង្កើតឡើងដំបូងនៅឆ្នាំ១៧១៤ ដោយតក្កករជនជាតិដាត្ឆ (ហូឡង់) ឈ្មោះ Fharenheit។
៥. ម៉ាស៉ីនកាត់ដេរ (Sewing Machine) បង្កើតឡើងដំបូងនៅឆ្នាំ១៨៣០ ដោយតក្កករជនជាតិបារាំងឈ្មោះ B. Thimmonnier៕