(ពិភពលោក)៖ ខ្សែតី ត្រូវគេបង្កើតនៅប្រទេសចិនកាលពី ៧០០០ ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍អំពីចំណុចពិសេសរបស់វានោះឡើយ ហើយក្រោយមក ទើបមានអ្នករកឃើញលក្ខណៈពិសេសរបស់វា ដោយវាអាចធ្វើចលនាលឿនជាងសំឡេងរបស់វា។
គេត្រូវរង់ចាំរហូតដល់មានការថតរូបដោយល្បឿនលឿននៅឆ្នាំ១៩២៧ ទើបគេដឹងថា សំឡេង «ខ្វាប់» ដែលកើតពីការគ្រវីរំពាត់ជាសំឡេង ដែលកើតពីល្បឿននៃសំឡេង ឬគេហៅថា Sonic Boom មិនមែនជាសំឡេងខ្សែស្បែកទៅទង្គិចជាមួយនឹងចាប់នោះទេ។
នៅពេលយើងវាត់រំពាត់ខ្សែតីនឹងវិលជាខ្សែកោង ហើយដោយសារចុងរបស់វាមានរាងរៀវតូច ទើបល្បឿននៅចុងខ្សែ លឿនជាងពេលចាប់ផ្តើមគ្រវីដល់ទៅ ១០ ដង។ សំឡេងលាន់ «ខ្វាប់» កើតនៅចុងខ្សែនោះបានបង្កើតជាល្បឿនទម្លុះរបាំងសំឡេងបានដល់ទៅ ១,១៩៤ គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងឆ្នាំ១៩៤៧ យន្តហោះដំបូងដែលមានល្បឿនលឿនជាងសំឡេងនោះ គឺយន្តហោះ Bell X-1 ដែលមានលោក ឆាក់ យីអេហ្គឺរ (Chuck Yeager) ជាអ្នកបើកបរ ហើយក្នុងឆ្នាំ១៩៤៨ យន្តហោះមួយគ្រឿងនេះបានហោះក្នុងល្បឿន ១,៥៤០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានរយៈកម្ពស់ជិត ២២ គីឡូម៉ែត្រ។ ចំណែកយន្តហោះដែលមានមនុស្សបញ្ជាលឿនបំផុត គឺយន្តហោះ X-15A មានល្បឿនដល់ទៅ ៧,២៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងឆ្នាំ១៩៦៧ និងបានបំបែកឯកទគ្គកម្មក្នុងរយៈកម្ពស់ជាង ១០៧ គីឡូម៉ែត្រ ក្នុងឆ្នាំ១៩៦៣។
ការធ្វើដំណើរដោយល្បឿនលឿនបំផុតដែលមនុស្សធ្វើបាន គឺនៅពេលដែលយានអវកាសអាប៉ូឡូទី១០ (Apollo 11) ធ្វើដំណើរត្រឡប់មកកាន់ផែនដីវិញក្នុងឆ្នាំ១៩៦៩ ដែលមានការកត់ត្រាល្បឿនទុកបាន ៣៩,៨៩៧ គីឡូម៉ែត្រក្នុងមួយម៉ោង៕