(ពិភពលោក)៖ ការអប់រំ គឺជារបៀបមួយសម្រាប់ផ្តល់ តម្រិះ វិជ្ជា និង ប្រពៃណី សម្រាប់ មនុស្សម្នា នៅ ក្នុង សង្គម មួយ ហើយដំណើរការអប់រំត្រូវប្រព្រឹត្តិទៅដោយមានសាលារៀន។ តើអ្នកដឹងទេ នរណាជាអ្នកបង្កើតសាលារៀនមុនគេ? នៅឆ្នាំណា?

ចង់ជ្រាបច្បាស់ សូមឈ្វេងយល់ចំណេះដឹងទូទៅរបស់ Fresh News Plus ខាងក្រោមនេះ៖

លោក ហូរេស មេន (Horace Mann) គឺជាអ្នកបង្កើតសាលារៀនមុនគេ ក្នុងអំឡុងឆ្នាំ១៨៣០។ លោកបានកើតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៧៩៦ នៅទីក្រុងហ្រ្វង់គ្លីន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក និងស្លាប់ទៅវិញនៅថ្ងៃទី២ ខែសីហា ឆ្នាំ១៨៥៩។

ហូរេស មេន ជាសាស្ត្រាចារ្យសាកលវិទ្យាល័យ លើមុខជំនាញ ភាសាឡាតាំង និងភាសាក្រិក។ មុនពេលដែលលោកបង្កើតសាលារៀននោះ ពិភពលោកមានវិធីសាស្ត្របង្រៀនសិស្ស និងរចនាសម្ព័ន្ធបង្រៀនសិស្សយូរមកហើយ ប៉ុន្តែគំនិតនៃការបង្កើតប្រព័ន្ធសាលារៀន ត្រូវបានគេទទួលស្គាល់ជាទូទៅសម្រាប់ លោក ហេរូស មេន។ បន្ថែមលើនេះ អ្នកប្រវត្តិសាស្ត្រផ្នែកអប់រំជាច្រើន បានហៅគាត់ថាជា «បិតាស្ថាបនិកនៃចលនាសាលារៀនសាធារណៈ» ផងដែរ។

មានមនុស្សម្នាក់ទៀត ដែលគេស្គាល់ថាជាអ្នកបង្កើតសាលារៀន គឺលោក ហារី ភី ស្គូល (Harry P. School)។ អំឡុងឆ្នាំ១៣៦៩ គាត់បានចាប់ផ្តើមប្រមែប្រមូលក្មេងៗ ដែលរស់នៅក្បែរផ្ទះរបស់លោក ដែលមានឥរិយាបទមិនល្អ យកទៅបង្រៀនក្នុងអគារមួយកន្លែង និងមានការដាក់ទោសសិស្សទៀតផង។ គំនិតនេះអាចមិនល្អ ប៉ុន្តែអាណាព្យាបាលសិស្ស ដែលរងទណ្ឌកម្ម បានចូលចិត្តរបៀបដែលគាត់បង្រៀន។

គេអាចនិយាយបានថា ហារី មិនមែនជាអ្នកបង្កើតសាលារៀនទេ ប៉ុន្តែនៅក្នុងថ្នាក់រៀនរបស់គាត់ សិស្សត្រូវរងទណ្ឌកម្ម ដែលប្រការនេះគេអាចផ្តល់តម្លៃគាត់ថា ជាអ្នកដែលមានគំនិតប្រមូលផ្តុំឲ្យមានការអប់រំ និងបង្វែរឥរិយាបទក្មេងៗមកជាល្អវិញ។ ដូច្នេះវាជារឿងពិបាកណាស់ ដែលត្រូវនិយាយថា នរណាជាអ្នកបង្កើតសាលារៀនមុនគេនោះ ខណៈមានមនុស្សជាច្រើន មានគំនិតប្លែកៗគ្នា ក្នុងការបង្កើតថ្នាក់រៀនតាមវិធីផ្សេងៗ។ ពួកគេបានជួយបង្កើតប្រព័ន្ធអប់រំ ដែលត្រូវបានប្រើប្រាស់សម្រាប់សាលារៀនទាំងអស់ ជុំវិញពិភពលោកយើងនេះ។

* តើនរណាជាអ្នកបង្កើតសាលារៀនពិតប្រាកដ?
សាលារៀន គឺជាទីកន្លែងដែលសិស្សជាច្រើនទទួលបានចំណេះដឹង ក្នុងបរិយាកាសអប់រំ ដោយគ្រូបង្រៀន។ សាលារៀន គឺជាកន្លែងដែលជួយឲ្យសិស្ស ទទួលបានការអប់រំដោយប្រសិទ្ធភាព និងការរៀបចំត្រឹមត្រូវទៀតផង។

ក្នុងគំនិតនៃការសិក្សា ទោះបីជាមិនមានសាលារៀនត្រឹមត្រូវ តែការបង្រៀនមានតាំងពីសម័យបុរាណម្ល៉េះ។ តាំងពីសម័យឥណ្ឌាបុរាណ សម័យរ៉ូមបុរាណ សម័យចិនបុរាណ និងសម័យក្រិកបុរាណ សុទ្ធតែមានសាលារៀនទាំងអស់។ សម័យនោះ សិស្សតែងតែជួបជុំគ្នានៅទីតាំងណាមួយ ហើយទីតាំងខ្លាំងនៅកណ្តាលវាលក៏មាន នៅក្រោមដើមឈើក៏មាន ដើម្បីស្តាប់គ្រូពន្យល់ ខណៈដែលគ្រប់ទីតាំងត្រូវបានគេហៅថា «ថ្នាក់រៀន»។

ក្នុងឆ្នាំ៤២៥ មុនគ្រិស្តរាជ ប្រព័ន្ធអប់រំដ៏សំខាន់ ត្រូវបានបង្កើតឡើងដោយអាណាចក្រ ប៊ីហ្សន់ទីន (Byzantine)។ សាលារៀននៅសម័យនោះ ខុសគ្នានឹងសាលារៀនបច្ចុប្បន្នខ្លាំងណាស់ ដោយសារវាសម្រាប់តែពួកយោធា ប៉ុន្តែក្រុមទស្សនវិទូក៏បង្រៀនមុខវិជ្ជាសម្រាប់ពួកគេ ទាំងផ្នែកគណិតវិទ្យា ភាសា ប្រវត្តិសាស្ត្រ និងទស្សនវិជ្ជាផងដែរ៕

ថ្នាក់រៀនបច្ចុប្បន្ន

ថ្នាក់រៀនរបស់រ៉ូមសម័យបុរាណ

លោក ហូរេស មេន

អាណាចក្រ ប៊ីហ្សន់ទីន ក្នុងឆ្នាំ៥៥៥ មុនគ្រិស្តរាជ

លោក ហារី ភី ស្គូល