(ពិភពលោក)៖ ព្រៃឈើពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតនៅលើភពផែនដី ក្នុងនោះព្រៃទឹកភ្លៀងក៏ជាប្រភេទព្រៃឈើដ៏សំខាន់សម្រាប់រក្សាតុល្យភាពផែនដី និងទ្រទ្រង់ជីវិតសត្វនានាផងដែរ។ តើអ្នកដឹងទេថា តំបន់ព្រៃទឹកភ្លៀងដែលមានអាយុកាលចាស់ជាងគេលើលោក ស្ថិតនៅឯណា?
ព្រៃទឹកភ្លៀងឥណ្ឌូម៉ាឡាយូ ស្ថិតក្នុងប្រទេសម៉ាឡេស៉ី ជាតំបន់ព្រៃទឹកភ្លៀងដែលមានអាយុកាលចាស់ជាងគេបំផុតនៅលើពិភពលោក ពោលគឺមានអាយុកាលចាស់ជាងព្រៃទឹកភ្លៀងក្នុងតំបន់អាហ្វ្រិក និងតំបន់អាម៉ាហ្សូននៃទ្វីបអាមេរិកខាងត្បូងនោះទៅទៀត។
ខណៈដែលព្រៃដទៃមានបរិស្ថានអេកូឡូស៉ីផ្លាស់ប្ដូរច្រើន ប៉ុន្តែសភាពបរិស្ថាននៅតំបន់ព្រៃឥណ្ឌូម៉ាឡាយូនេះនៅតែរក្សាសភាពដើមរបស់ខ្លួនជាង ១៣០ លានឆ្នាំមកហើយ ដែលបានធ្វើឱ្យវិវឌ្ឍនាការរបស់រុក្ខជាតិ និងសត្វនានានៅក្នុងតំបន់ព្រៃទឹកភ្លៀងនេះមានភាពចម្រុះច្រើនជាងកន្លែងដទៃ៕