(បរទេស)៖ នៅបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក គេបានអនុញ្ញាតឱ្យប្រជាជនរបស់គេមានសិទ្ធិកាន់កាប់ និងប្រើប្រាស់អាវុធ ប៉ុន្តែទន្ទឹមនឹងការអនុញ្ញាតសិទ្ធិនេះ វាក៏បានបង្កជាឃាតកម្មកើតឡើងដោយសារអាវុធផងដែរ ដោយវាបានផ្ដាច់សង្ខារមនុស្សជាច្រើននាក់ក្នុងមួយឆ្នាំៗ។ តើប្រទេសណាដែលមានប្រជាជនប្រើប្រាស់អាវុធច្រើនជាងគេ?
តាមរយបាយការណ៍អន្តរជាតិបានឱ្យដឹងថា សហរដ្ឋអាមេរិក ជាប្រទេសដែលមានប្រជាជនប្រើប្រាស់កាំភ្លើងច្រើនជាងគេនៅលើពិភពលោក។ ក្នុងចំណោមប្រជាជន ១០០នាក់ ពួកគេមានកាំភ្លើងនឹងខ្លួនជាមធ្យម ៨៨ដើម គឺស្មើនឹងជិត ៩០% ទៅហើយ។
របាយការណ៍បានទម្លាយឱ្យដឹងថា នៅតាមរដ្ឋនានានៃសហរដ្ឋអាមេរិក ហាងលក់អាវុធបានដាក់តាំងបង្ហាញអាវុធយ៉ាងច្រើនព្រោងព្រាតដោយសេរី។ ក្នុងចំណោមប្រជាជនសហរដ្ឋអាមេរិកសរុប ៣២០លាននាក់ មានអាវុធប្រមាណ ២៧០លានដើម។ ប្រការនេះបានបង្ហាញថា ចំនួនអាវុធដែលកំពុងប្រើប្រាស់នៅសហរដ្ឋអាមេរិក ស្ទើរតែស្មើនឹងចំនួនប្រជាជនឥណ្ឌូនេស៉ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទី៤ក្នុងពិភពលោក។
ជានិច្ចកាល ព័ត៌មានតែងតែចុះផ្សាយអំពីការបាញ់ប្រហារនានា គឺកើតឡើងនៅសហរដ្ឋអាមេរិក ពិសេសសិស្សសាលារាប់សិបនាក់បានស្លាប់រៀងរាល់ឆ្នាំ ដោយការបាញ់ប្រហាររបស់ខ្មាន់កាំភ្លើង។
របាយការណ៍អន្តរជាតិបានបញ្ជាក់ថា «នៅឆ្នាំ២០១៨ មានមនុស្សប្រមាណជាង ១៤,៦០០នាក់ ត្រូវគេបាញ់សម្លាប់នឹងកាំភ្លើង និងប្រមាណជិត ២៥,០០០នាក់ទៀត បានប្រើកាំភ្លើងធ្វើអត្តឃាត» ដែលទិន្នន័យនេះគេបានបង្ហាញថា គ្រាប់កាំភ្លើងជាឃាតកទី២ ដែលបានសម្លាប់ប្រជាជនច្រើនជាងគេបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍៕
របាយការណ៍ឆ្នាំ២០១៨