(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បាននិយាយថាសហរដ្ឋអាមេរិកគាំទ្រដល់ ប្រជាជនអ៊ីរ៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ហើយថាទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបង្ហាញការគាំទ្រដល់អ៊ីរ៉ង់ ក្រោយការបាញ់សម្លាប់មនុស្ស២៩នាក់ ក្នុងទីក្រុង Ahvazលទោសជាដាច់ខាតរាល់អំពើភេរវកម្មគ្រប់ប្រភេទ និងគ្រប់ទម្រង់ទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់លោកស្រី Heather Nauert ធ្វើឡើងបន្ទាប់ពីយោធាអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាអ្នកនៅពីក្រោយការបាញ់ប្រហារសម្លាប់មនុស្ស២៩នាក់ និងរបួសច្រើនជាង៦០នាក់ ក្នុងអំឡុងពិធីព្យុហយាត្រា មួយនៅឯទីក្រុង Ahvaz កាលពីថ្ងៃសៅរ៍។ ថ្លែងប្រាប់ Sputnik អ្នកនាំពាក្យរូបនេះ បានលើកឡើងដូច្នេះថា៖«យើងបានដឹងពី សេចក្ដីរាយការណ៍ពីការវាយប្រហារដោយខ្មាន់កាំភ្លើងលើព្យុហយាត្រាយោធានៅក្នុងទីក្រុង Ahvaz។ យើងគាំទ្រដល់ប្រជាជន អ៊ីរ៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ហើយសម្ដែងមរណៈទុក្ខដល់ប្រជាជនអ៊ីរ៉ង់ក្នុងពេលវេលាដ៏សោកសៅនេះ។ សហរដ្ឋអា មេរិកថ្កោលទោលរាល់សកម្មភាពភេរវកម្ម និងរាល់ទង្វើដែលបង្កឱ្យជនស៊ីវិលស្លូតត្រង់បាត់បង់ជីវិត»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ខ្មាន់កាំភ្លើង០៤នាក់ បានបើកការបាញ់ប្រហារសម្លាប់មនុស្ស២៩នាក់ និងរបួសច្រើនជាង៦០នាក់ ក្នុងអំឡុងពិធីព្យុហយាត្រាមួយនៅឯទីក្រុង Ahvaz។ ប៉ុន្តែទន្ទឹមគ្នា ខ្មាន់កាំភ្លើងទាំង០៤នាក់ ក៏ត្រូវបានកងកម្លាំងអ៊ីរ៉ង់បាញ់សម្លាប់ ផងដែរ រីឯក្រុមចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ឈ្មោះ Ahvaz និងក្រុម ISIS បានចេញមុខទទួលខុសត្រូវថាខ្លួនគឺ ជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕