Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨! (Photo inside)

22-09-2018 20:14

(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ក្រុមខ្មាន់កាំភ្លើង ធ្វើសកម្មភាពបាញ់រះក្នុងពិធីព្យុហយាត្រាយោធានៅអ៊ីរ៉ង់ ផ្តាច់ជីវិតមនុស្សយ៉ាងតិច២៤នាក់ និង​បង្កឲ្យរបួស​​៥៣នាក់។

២៖ ម៉ាឡេស៊ី ប្រកាសថាចាប់ពីឆ្នាំក្រោយទៅ នឹងលែងមានការឆែកឆេរលើខ្លួនប្រាណអ្នកដំណើរទៀតហើយ នៅឯអាកាសយានដ្ឋាន​អន្តរជាតិគូឡាឡាំពួ។

៣៖ ប្រជាជនហ្វីលីពីនយ៉ាងច្រើនកុះករ ចូលរួមការប្រារព្ធទិវា​សម្អាតសំរាមតាមឆ្នេរសមុទ្រ នៅឯទីក្រុងម៉ានីល។

៤៖ ចិនសម្ពោធស្ថានទូតថ្មីនៅសាធារណរដ្ឋដូមីនីកែន។

៥៖ ចំនួនសាកសពដែលស្រង់បានពីទឹកសមុទ្រ ក្នុងករណីលិចសាឡង់នៅតង់ហ្សានី កើនដល់១៦៧នាក់។

៦៖ មហាសន្និបាតអង្គការសហប្រជាជាតិ រៀបចំពិធីរំលឹកដល់អតីត​អគ្គលេខាធិការ UN លោក Kofi Annan ដែលបានទទួលមរណភាព​កាលពីខែសីហាកន្លងទៅ។

៧​៖ ទីបំផុត​ជប៉ុនទម្លាក់យាន​តូចពីរគ្រឿង ទៅលើ​អាចម៍ផ្កាយ Ryugu ដែលមានចម្ងាយ​៣០០លានគីឡូម៉ែត្រ​ពីផែនដី។