(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ទទួលមរណភាពក្នុងវ័យ៦១ឆ្នាំ ដោយសារជំងឺបៀតបៀន។
២៖ ករណីលិចសាឡង់នៅតង់ហ្សានី បណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច៩៤នាក់។
៣៖ គ្រោះធម្មជាតិបាក់ដីនៅភាគកណ្តាលហ្វីលីពីន ផ្តាច់ជីវិតមនុស្សកើនដល់២២នាក់។
៤៖ ទីបំផុតកែវយឺតអវកាស TESS បង្ហាញសមត្ថភាពរបស់ខ្លួនហើយ ដោយទើបចាប់បានភពថ្មីៗចំនួនពីរ។
៥៖ តុលាការថៃ កាត់ទោសដាក់ពន្ធនាគារជនដៃដល់ពីររូបអស់មួយជីវិត ជុំវិញករណីបំផ្ទុះគ្រាប់បែកយ៉ាងប្រល័យកក្រើកផ្សារទំនើប Big C កាលពីឆ្នាំ២០១៧។
៦៖ ចិនទទូចឲ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មវិញជាបន្ទាន់ បើមិនដូច្នោះទេទីក្រុងប៉េកាំងនឹងសងសឹក បន្ទាប់ពីត្រូវទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មជុំវិញការទិញសព្វាវុធពីរុស្ស៊ី។
៧៖ វេណេស៊ុយអេឡា ឃុំខ្លួនម្ចាស់ផ្សារទំនើប៣៤នាក់ ពីបទដំឡើងតម្លៃទំនិញដោយខុសច្បាប់។