(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ មេដឹកនាំកំពូលកូរ៉េទាំងពីរ ដឹកដៃគ្នាឡើងភ្នំល្បីឈ្មោះមួយប្រចាំឧបទ្វីបកូរ៉េ ដើម្បីបង្កើនភាពស្និទ្ធស្នាល។
២៖ ចំនួនមនុស្សស្លាប់កើនដល់៣៧នាក់ ដោយសារទឹកជំនន់បង្កឡើងដោយព្យុះ Florence នៅភាគខាងកើតអាមេរិក។
៣៖ ប្រទេសឈីលី ប្រារព្ធថ្ងៃបុណ្យឯករាជ្យជាតិ។
៤៖ ម៉ិចស៊ីកូរំលឹកខួបមួយឆ្នាំ នៃការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.១រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្ស២៨៦នាក់។
៥៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី រងការចោទប្រកាន់ថ្មី២៥ករណីទៀត ហើយនៅតែមិនឆ្លើយទទួលកំហុសដដែល។
៦៖ កំពូលមហាសេដ្ឋីចិន Jack Ma ដែលធ្លាប់សន្យាចំពោះមុខលោក ត្រាំ ថានឹងបង្កើតការងារមួយលានកន្លែងនៅអាមេរិក សុំលេបសម្តីនេះវិញ ដោយសារតែសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន។
៧៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ បន្តឈ្នះឆ្នោតបីអាណត្តិជាប់គ្នា ក្នុងការជ្រើសរើសប្រធានគណបក្សកាន់អំណាច។