(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ការបញ្ជាទិញយន្តហោះចម្បាំង ដ៏មានអានុភាពរបស់បារាំង រ៉ាហ្វាល់ (Rafale) ពីសំណាក់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នោះពេលនេះកំពុងតែជួបប្រទះបញ្ហាហើយ ខណៈបក្សប្រឆាំងធំមួយនៅក្នុងប្រទេស បានដាក់សំណើទៅកាន់ស្ថាប័នត្រួតពិនិត្យជាតិ ហៅកាត់ថា CAG ដើម្បីត្រួតពិនិត្យកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៦ នោះឡើងវិញ៕
២៖ មនុស្សយ៉ាងតិច ១៩នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីកើតមានករណីដែលគេសង្ស័យថា ជាការពុលគ្រឿងស្រវឹងនាអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ នៅឯប្រទេសម៉ាឡេស៊ី៕
៣៖ អាជ្ញាធរហ្វីលីពីននៅថ្ងៃពុធនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨១នាក់ ក្រោយព្យុះទីហ្វុង មាំងឃុត (Mangkhut) បានវាយប្រហារលើកោះ លូហ្សុន (Luzon) នៃភាគខាងជើងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន ខណៈការខូចខាតជារួម គឺមានទំហំធំធេងឥតគណនា ខណៈអ្នកបាត់ខ្លួនគឺមានរហូតដល់ទៅ ៧០នាក់ទៀត៕
៤៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញមុខសាទរចំពោះសេចក្តីថ្លែងការណ៍រួមនៃរដ្ឋាភិបាលកូរ៉េខាងជើង និងខាងត្បូង ដែលធ្វើឡើងក្នុងដំណើរទស្សនកិច្ចរយៈពេល ០៣ថ្ងៃ របស់លោក មូន ជែអ៊ីន នៅរដ្ឋធានីព្យុងយ៉ាង៕
៥៖ កុមារជាង១លាននាក់ អាចនឹងត្រូវប្រឈមមុខនឹងគ្រោះអត់ឃ្លាននៅក្នុងប្រទេសយ៉េមែន ដែលកំពុងញំញីដោយសារ សង្រ្គាមជាង០៣ឆ្នាំមកនេះ៕
៦៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានថ្លែងថា ការបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ីមួយគ្រឿង នៅលើដែនសមុទ្រមេឌីទែរ៉ាណេ ក្បែរឆ្នេរប្រទេសស៊ីរី គឺជារឿងហេតុចៃដន្យដ៏អាក្រក់មួយ តែលោកពុំបានបន្ទោសលើស៊ីរី ឬក៏អ៊ីស្រាអែល ដែលមានជាបពាក់ព័ន្ធនឹងរឿងនេះឡើយ៕