Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: មនុស្សស្លាប់នៅហ្វីលីពីនកើនដល់៨១នាក់ និង៧០នាក់បាត់ខ្លួន ដោយសារព្យុះទីហ្វុង Mangkhut (Photo inside)

19-09-2018 16:08

(ម៉ានីល)៖ អាជ្ញាធរ​ហ្វីលីពីន​នៅថ្ងៃពុធនេះ​បានឱ្យដឹងថា ចំនួនអ្នកស្លាប់​បានកើន​ឡើងដល់ ៨១នាក់ ក្រោយព្យុះ​ទីហ្វុង មាំងឃុត (Mangkhu​t) បានវាយប្រហារលើកោះ លូហ្សុន (Luzon) នៃភាគខាងជើង​ប្រទេសហ្វីលីពីន​កាលពីសប្តាហ៍មុន ខណៈការខូចខាត​ជារួម គឺមាន​ទំហំធំធេងឥតគណនា ខណៈអ្នកបាត់ខ្លួន​​គឺមាន​រហូតដល់​ទៅ ៧០នាក់​ទៀត។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​ហ្វីលីពីន ជនរងគ្រោះភាគ​ច្រើន​ត្រូវបានគេរាយការណ៍ថា​ស្ថិតនៅឯតំបន់រដ្ឋបាល CAR និង​មួយចំនួនទៀត​នៅខេត្ត ណួវ៉ា វីសកាយ៉ា (Nueva Vizcaya) និងខេត្ត អ៊ីឡូខូស (Ilocos) នៃភាគខាងជើង​ប្រទេស​​ហ្វីលីពីន។ មិនតែប៉ុណ្ណោះ​ប្រជាជនហ្វីលីពីន​​រាប់សែននាក់ បាននិងកំពុងទទួលរង​ផល​ប៉ះពាល់​ពីព្យុះ​ Mangkhu​t នេះផងដែរ ស្របពេល​ផ្ទៃដីស្រួវដែលមានត្រូវបានគេ​គណនាថាមានទម្ងន់ ២៥០,៧៣០តោន បានរងការផ្លិចបំផ្លាញយ៉ាងដំណុំ។

គួរជម្រាបថា ព្យុះ Mangkhut ក៏បានធ្វើការវាយប្រហារភាគខាងត្បូង​ប្រទេសចិន និងភាគខាងជើង​ប្រទេសថៃផងដែរ​នាដើមសប្តាហ៍នេះ។ Mangkhut ដែលជាព្យុះ​​​ខ្លាំងក្លាទី ១៥​​ នៅក្នុងឆ្នាំ២០១៨នេះ បាន​វាយប្រហារ​លើ​ប្រទេសហ្វីលីពីន​ ហើយបើតាមតួលេខ​ពីអាជ្ញាធរប្រទេសដីកោះ​នេះ ហ្វីលីពីនតែងតែរង​គ្រោះដោយសារ​តែខ្យល់ព្យុះ​​យ៉ាងតិចចំនួន ២០លើក​ក្នុងមួយឆ្នាំៗ៕