លោក ដូណាល់ ត្រាំ បង្ហាញការសោកស្តាយចំពោះការពន្យារពេលតែងតាំងប្រធានតុលាការកំពូល ដោយសារបទចោទប្រកាន់រឿងទង្វើរំលោភបំពានផ្លូវភេទ!
19-09-2018 14:17
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកសង្ឃឹមថាអ្នកបោះឆ្នោតកំពុងសង្ឃឹមយកចិត្តទុក ដាក់ចំពោះការពន្យាពេល និងសោកស្ដាយចំពោះសំណុំរឿងលោក ប្រេត កាវ៉ាណស (Brett Kavanaugh) ជាបេក្ខភាពចៅក្រមតុលាការកំពូលដែល ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «តុលាការកំពូលជាមូលហេតុមួយ ដែលធ្វើឱ្យខ្ញុំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក... ហើយខ្ញុំសង្ឃឹមថា អ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋ និងអ្នកបោះ ឆ្នោតដទៃទៀត កំពុងឃ្លាំមើល និងសិក្សាស្វែងយល់ពីកំណត់ត្រាប្រជាធិបតេយ្យ»។
គួរជម្រាបថា ការបោះឆ្នោតទទួលស្គាល់លោក Kavanaugh ជាចៅក្រមតុលាការកំពូល ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ត្រូវលើកពេលទៅសប្ដាហ៍ក្រោយវិញ ដោយសារតែស្រ្តីម្នាក់ឈ្មោះ គ្រីស្ទីន ប្លាសេយChristine Blasey Ford បានចោទប្រកាន់បេក្ខភាពរូបនេះថា បានរំលោភបំពានផ្លូវភេទលើរូបនាងកាលពីអំឡុងឆ្នាំ១៩៨០៕