(ពិភពលោក)៖ ដើម្បីក្លាយជាអ្នករាយការណ៍ព័ត៌មានដ៏ល្បីល្បាញម្នាក់ និងរកបានប្រាក់កម្រៃខ្ពស់ វាមិនអាស្រ័យទៅលើរយៈពេលនៃបទពិសោធន៍តែម្យ៉ាងនោះទេ ផ្ទុយទៅវិញ វាអាស្រ័យទៅលើ ចំណេះដឹង ភាពសុក្រិត ច្បាស់លាស់ និងភាពប៉ិនប្រសព្វរបស់អ្នករាយការណ៍ព័ត៌មាន។ ខាងក្រោមនេះជាបញ្ជីឈ្មោះអ្នករាយការណ៍ព័ត៌មានដែលអាចរក បានប្រាក់កម្រៃខ្ពស់ និងមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក ដែលក្នុងនោះភាគច្រើនជាជនជាតិអាមេរិក៖
១០៖ លោក Roy Firestone ជនជាតិអាមេរិក មានទ្រព្យសម្បត្តិសរុប ១,៥លានដុល្លារអាមេរិក។
៩៖ លោក Ian Halperin ជនជាតិកាណាដា មានទ្រព្យសម្បត្តិសរុប២លានដុល្លារអាមេរិក។
៨៖ លោកស្រី Lauren Susan Green ជនជាតិអាមេរិក មានទ្រព្យសម្បត្តិសរុប២,១ លានដុល្លារអាមេរិក។
៧៖ លោក Chris Rose ជនជាតិអាមេរិក មានទ្រព្យសម្បត្តិសរុប៣លានដុល្លារអាមេរិក។
៦៖ លោកស្រី Lisa Marie Joyner ជនជាតិអាមេរិក មានទ្រព្យសម្បត្តិសរុប៤លានដុល្លារអាមេរិក។
៥៖ លោកMilo Yiannopoulos ជនជាតិអង់គ្លេស មានទ្រព្យសម្បត្តិសរុប ៤លានដុល្លារអាមេរិក។
៤៖ លោកស្រី Jackie Guerrido ជនជាតិអាមេរិក មានទ្រព្យសម្បតិ្តសរុប ១០ លានដុល្លារអាមេរិក។
៣៖ លោក James May ជនជាតិអង់គ្លេស មានទ្រព្យសម្បតិ្តសរុប ១៥លានដុល្លារអាមេរិក។
២៖ លោក Julian Assange ជនជាតិ អូស្រ្តាលី មានទ្រព្យសម្បតិ្ត (មិនមានតួលេខ)។
១៖ លោក Anderson Cooper ជនជាតិ អាមេរិក មានទ្រព្យសម្បតិ្តសរុប១០០ លានដុល្លារអាមេរិក។