(ហុងកុង)៖ អាជ្ញាធរទីក្រុងហុងកុងបានចេញសេចក្តីប្រកាសអាសន្ន ឈានដល់កម្រិតកំពូលគឺ លេខ ១០ តែម្តង ខណៈដែលព្យុះទីហ្វុងកំណាច មាំងឃុត (Mangkhut) ដែលទើបបានវាយប្រហារប្រទេសហ្វីលីពីននោះ កំពុងតែសំដៅមកកាន់ទីក្រុងភាគនិរតីនៃប្រទេសចិននេះហើយ។ នេះបើបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
ការប្រកាសអាសន្នត្រូវបានចេញកាលពីវេលាម៉ោង ៩៖៤០នាទីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីផ្នែកតាមដានអាកាសធាតុទីក្រុងហុងកុងបានកំណត់ថា ព្យុះទីហ្វុង Mangkhut កំពុងបង្កើនល្បឿនរហូតដល់ទៅ ១១៨គីឡូម៉ែត្រក្នុងមួយម៉ោង ដែលវាជាកម្រិតល្បឿនដ៏អាក្រក់មួយ ពុំមាននរណានឹកស្មានដល់នោះឡើយ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ១០៖០០នាទីព្រឹកនេះ ព្យុះខាងលើបានធ្វើដំណើរមកដល់ចំណុចមួយ ដែលស្ថិតនៅចម្ងាយ ១៥០គីឡូម៉ែត្រ នៃភាគនិរតីទីក្រុងហុងកុង ហើយវានឹងចល័តទៅកាន់ខេត្តក្វាងទុងប្រទេសចិនផងដែរ៕