(ហាណូយ)៖ មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថារដ្ឋាភិបាលរបស់លោកស្រីអាច ដោះស្រាយវិបត្តិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine ឱ្យបានប្រសើរជាងពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
លោកស្រីស៊ូជី ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមក្នុងវេទិការសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ ថ្លែងនាឱកាសនោះ លោកស្រី សូជី បានគូសបញ្ជាក់ដូច្នេះថា៖ ។«យើងកំពុងស្ថិតនៅលើផ្លូវយល់យ៉ាងច្បាស់ពី ស្ថានភាពដែលកំពុងកើតឡើង...ហើយស្ថានភាពទាំងនេះនឹងត្រូវបានដោះស្រាយយ៉ាងល្អប្រសើរ។ ប៉ុន្តែយើងនៅតែជឿជាក់ថាក្នុង គោលបំណងរក្សាស្ថេរភាព និងស្ថេរភាព យើងបានធ្វើអ្វីគ្រប់យ៉ាងដោយស្មើភាពចំពោះរាល់ភាគីទាំងអស់ ហើយយើងមិនអាច ជ្រើសរើសថាអ្នកនេះ ឬអ្នកនោះគួរតែត្រូវបានការពារដោយច្បាស់នោះទេ»
សូមជម្រាបថា ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាង ៧០០,០០០នាក់ ត្រូវបានគេរាយការណ៍ថាបានរត់គេចចេញពីរដ្ឋ Rakhine ទៅកាន់ប្រទេសបង់ក្លាដែស ចាប់តាំងពីអំពើហិង្សាផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៧។ ចំណែកឯ ក្រុមអ្នកស៊ើបអង្កេត UN បាន ចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា បើទោះជារដ្ឋាភិបាលលោកស្រីស៊ូជី បដិសេធ ក៏ដោយ៕