(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានបញ្ចេញទូរស័ព្ទដៃស្មាតហ្វូន iPhone X ដល់ទៅ៣ម៉ូឌែល ក្នុងនោះរួមមាន iPhones Xr, iPhoneXs និង iPhones XS Max។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

នៅក្នុងចំណោមស្មាតហ្វូនទាំងនេះគេសង្កេតឃើញថា iPhone XS Max មានតម្លៃថ្លៃជាងគេជាមួយទំហំអេក្រង់៦.៥អ៊ីញ។ ប៉ុន្តែ Apple នៅតែរក្សារាងក្បាលឆក ស្កែនក្រយ៉ៅដៃ និងផ្ទៃមុខឱ្យនៅដដែល ព្រមទាំងអាចកាន់ថ្មបានយូរជាងមុន​។ iPhone XS Max មានតម្លៃ១,០៩៩ដុល្លារ ចំណែកឯទូរស័ព្ទ iPhone XS មានទំហ៥.៨អ៊ីញ មានតម្លៃ៩៩៩ដុល្លារ ខណៈ iPhones Xr ដែលមាន ទំហំអេក្រង់៦.១អ៊ីញគឺ មានតម្លៃ៧៤៩ដុល្លារ ។

សូមជម្រាបថា iPhone XS Max មានអង្គចងចាំ ៥១២GB និងមានកាមេរ៉ា១២ megapixel នឹងក្លាយជាទូរសព្ទដៃ iPhone ថ្លៃ បំផុតនៅក្នុងពេលបច្ចុប្បន្ន។ ទូរស័ព្ទ iPhone ទាំង៣ម៉ូឌែល មានពណ៌ដូចជា ពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ផ្កាឈូក និងពណ៌ស ហើយវានឹងត្រូវដាក់ឱ្យបញ្ជាទិញនៅថ្ងៃទី១៤ ខែកញ្ញា ក៏ដូចជាដាក់លក់នៅសហរដ្ឋអាមេរិក និងនៅបណ្ដាប្រទេសដទៃ នៅថ្ងៃទី២១ ខែកញ្ញា៕