(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងថាលោកមានភស្ដុតាងគ្រប់គ្រាន់បង្ហាញថាអ្នកនយោបាយ ប្រឆំាងមួយក្រុម រួមទាំងក្រុមឧទ្ទាមម៉ៅនិយម និងអតីតមន្ត្រីយោធាហ្វីលីពីនមួយចំនួន កំពុងរៀបចំផែនការទម្លាក់រូបលោកពី អំណាច ឬក៏សម្លាប់លោកចោលតែម្ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ឌូតឺតេ បានលើកឡើងដូច្នេះថា៖«អ្នកខ្លះបាននិយាយថា បច្ចុប្បន្ន ពួកគេកំពុងរៀបចំផែនការ...ហើយបើសិនជាពួកគេមិនអាចសម្រេចផែនការរបស់ពួកគេតាមរយៈការវាយប្រហារបំផ្ទុះគ្រាប់ បែកទេ នោះពួកគេនឹងរៀបចំគំរោងសម្លាប់ខ្ញុំ»។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីនវ័យ៧៣ឆ្នាំរូបនេះ មិនបានបញ្ជាក់ថាតើមានបរទេសចូលរួមក្នុងផែនការសម្លាប់រូបលោកនោះទេ ដោយគ្រាន់តែឱ្យដឹងថាលោកនឹងបង្ហាញភស្ដុតាងក្នុងពេលឆាប់ៗនេះ។ តែទោះជាយ៉ាងណា លោក ឌូតឺតេ ធ្លាប់បានចោទប្រកាន់ CIA អាមេរិកជារឿយៗថាអាចនឹងសម្លាប់រូបលោក៕