(ពិភពលោក)៖ នៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឱ្យបណ្ដាប្រទេស ជាភាគីជម្លោះទាំងអស់ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យកុំឱ្យការវាយប្រយុទ្ធគ្នាទ្រង់ទ្រាយធំ កើតឡើងនៅក្នុងខេត្ត អ៊ីដលីព (Idlib) ដែលជាមូលដ្ឋានរឹងមាំចុងក្រោយ របស់ក្រុមឧទ្ទាមស៊ីរីគ្រាំទ្រដោយសហរដ្ឋមេរិកនៅក្នុងប្រទេសស៊ីរី៕
២៖ រុស្ស៊ីកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ យន្ដហោះគ្មានមនុស្សបើកជំនាន់ថ្មីរបស់ខ្លួន ដែលអាចប្រើប្រាស់បានច្រើនយ៉ាង រួមទាំងនៅក្នុងប្រតិបត្តិការប្រយុទ្ធផងដែរ៕
៣៖ អាជ្ញាធរអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះបានឱ្យដឹងថា ចំនួនអ្នកសា្លប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃអង្គារនៅឯខេត្តណាងហ្គាហារ (Nangarhar) ភាគខាងកើតប្រទេស បានកើនដល់ ៧០នាក់ហើយ ខណៈមនុស្ស ២៥៨នាក់បានររងរបួស៕
៤៖ ការបញ្ជូនយានទៅកៀកព្រះអាទិត្យបំផុតមិនធ្លាប់មាន (ក្នុងគម្លាតជាង ៦លានគីឡូម៉ែត្រ) គឺជាលើកដំបូងបំផុតនិងគួរឲ្យរំភើប នឹកស្មានមិនដល់ផងដែរ ប៉ុន្តែបេសកកម្មដ៏ធំរបស់អង្គការ NASA មួយនេះ ពិតជាមានភាពវិសេស និងអស្ចារ្យ លើសពីរូបភាពដែលបានបង្ហាញកន្លងមកនោះទៅទៀត៕
៥៖ រដ្ឋាភិបាលចិនបានប្រាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ខ្លួនចង់ដាក់ទណ្ឌកម្ម ០៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ប្រឆាំងនឹងសហរដ្ឋអាមេរិក ជាការសងសឹកចំពោះទីក្រុងវ៉ាស៊ីនតោន សម្រាប់ការមិនគោរពតាមច្បាប់នៅក្នុងជម្លោះ ពាណិជ្ជកម្មទាក់ទិននឹងគំនិតគាំពារនិយម៕
៦៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាថានឹងចូលរួមលើកកម្ពស់ កិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដោយឈរលើគោលការណ៍ ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕