Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨! (Photo Inside)

10-09-2018 19:36

(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាល្លឺម៉ង់អាចនឹងចូលរួមក្នុងប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាសជាមួយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បើសិនជា កងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រើប្រាស់អាវុធគីមីសាជាថ្មី ប្រឆាំងនឹងជនស៊ីវិលនៅក្នុងខេត្ត អ៊ីដលីព (Idlib)៕

២៖ អាជ្ញាធរជប៉ុននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានបង្កជាបំណាក់ដី នៅឯកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននោះ បានកើនដល់៤៤នាក់ហើយ ខណៈមនុស្ស៦៦០នាក់ទៀតរងរបួស៕

៣៖ ជនភៀសខ្លួនស៊ីរីរាប់រយនាក់ត្រូវបានគេរាយការណ៍ថា បានចាកចេញពីតំបន់នានាក្នុងនោះរួមមានទាំងរដ្ឋធានទី ប៊ែររូត (Beirut) នៃប្រទេសលីបង់ ត្រឡប់ផ្ទះរបស់ពួកគេក្នុងប្រទេសស៊ីរីវិញហើយ ចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញនេះមក៕

៤៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានប្រកាសថា ខ្លួននឹងរៀបចំពិធីដើរជាក្បួនដង្ហែរទ្រង់ទ្រាយធំមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីសម្ដែងការតវ៉ាប្រឆាំងជំទាស់ ទៅនឹងជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាក្រុមមន្ត្រីអាមេរិក ធ្លាប់ ជួបប្រជុំគ្នាជាសំងាត់ជាមួយក្រុមមន្ត្រីយោធាវេណេស៊ុយអេឡា ដើម្បីពិភាក្សាពីគំរោងធ្វើរដ្ឋប្រហារទម្លាក់លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច៕

៥៖ សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Alibaba លោក ចេក ម៉ា (Jack Ma) នៅថ្ងៃចន្ទនេះ បាននិយាយថាលោកនឹងលាលែង ពីដំណែងជាប្រធានក្រុមហ៊ុន Alibaba Group នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩៕

៦៖ ក្រសួងការពារជាតិអេស្ប៉ាញ បានសម្រេចចិត្តលុបចោលគំរោងលក់អាវុធ ឱ្យប្រទេសអារ៉ាប៊ីសាអូឌីតដោយបញ្ជាក់ថាប្រតិបត្តិ ការយោធារបស់ទីក្រុងរីយ៉ាដ នៅក្នុងប្រទេសយ៉េមែន បានបណ្ដាលឱ្យជនស៊ីវិលរាប់ពាន់នាក់បាត់បង់ជីវិត៕