Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង ធ្វើព្យុហយាត្រាយោធាអបអរខួបកំណើត ក្រោមក្រសែភ្នែករបស់សហរដ្ឋអាមេរិក

09-09-2018 11:03

(សេអ៊ូល)៖ នៅទីបំផុតដូចការរំពឹងទុក កូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធាមួយ នៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីអបអរសាទរដល់ ពិធីរំលឹកខួបលើកទី៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង ស្របពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងតាម ដានយ៉ាងយកចិត្តទុកដាក់។ នេះបើតាមប្រភពពីមន្ត្រីស៊ើបការណ៍សំងាត់កូរ៉េខាងត្បូងដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨។

មន្ត្រីខាងលើដដែលនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់យ៉ុនហាប់ដូច្នេះថា៖ «កូរ៉េខាងជើងបានធ្វើព្យុហយាត្រយោធា នៅព្រឹកថ្ងៃអាទិត្យនេះ ហើយបានបញ្ចប់វាដោយជោគជ័យ»។ ប៉ុន្តែ មន្ត្រីរូបនេះ មិនបានបញ្ជាក់ទេថាលោក គីម ជុងអ៊ុន មានវត្ត មាននៅក្នុងព្រឹត្តិការណ៍នេះយ៉ាងណានោះទេ ហើយគេក៏ពុំទាន់ដឹងច្បាស់ថាតើកូរ៉េខាងជើង បានបង្ហាញមីស៊ីលឆ្លងទ្វីបនៅក្នុងពិធី ព្យុហយាត្រានៅឡើយដែរ។

គួរបញ្ជាក់ថា ថ្ងៃអាទិត្យ ទី០៩ ខែកញ្ញានេះ គឺជាថ្ងៃប្រារព្ធខួបលើកទី៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨ ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការបែងចែកកូរ៉េជាពីរ៕