(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សស្លាប់កើនដល់៣៥នាក់ ដោយសារគ្រោះរញ្ជួយដីនៅកោះហុកកៃដូ ប្រទេសជប៉ុន។
២៖ វៀតណាម បោះលុយជាង១ពាន់លានដុល្លារ បញ្ជាទិញសព្វាវុធទំនើបៗពីរុស្ស៊ី នៅចំពោះមុខការគំរាមកំហែងពីចិន។
៣៖ ជនជាតិប៉ាឡេស្ទីនចំនួន៤០០នាក់របួស និងម្នាក់ស្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាសាជាថ្មីរវាងកងទ័ពអ៊ីស្រាអែល និងក្រុមបាតុករប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។
៤៖ លោក ដូណាល់ ត្រាំ ចង់ឲ្យក្រសួងយុត្តិធម៌អាមេរិក បើកការស៊ើបអង្កេតលើកាសែត New York Times ក្រោយការចុះផ្សាយអត្ថបទដ៏រសើបមួយ។
៥៖ ធ្លាក់ឧទ្ធម្ភាគចក្រនៅនេប៉ាល់ បណ្តាលឲ្យមនុស្ស០៦នាក់ ដែលជិះនៅលើនោះ បាត់បង់ជីវិត។
៦៖ អតីតជំនួយការលោក ដូណាល់ ត្រាំ ត្រូវបានកាត់ទោសដាក់ពន្ធនាគារចំនួន១៤ថ្ងៃ ពីបទនិយាយកុហក FBI។
៧៖ កំពូលមហាសេដ្ឋីចិនលោក Jack Ma ប្រកាសថានឹងចូលនិវត្តពីក្រុមហ៊ុនយក្ស Alibaba នៅសប្តាហ៍ក្រោយ។