(ប៉េកាំង)៖ យុទ្ធនាការដ៏ប្រពៃមួយនឹងត្រូវបើកដំណើរការក្នុងពេលឆាប់ៗនេះ ដោយមានរយៈពេលរហូតដល់ទៅមួយខែឯណោះ ដើម្បីលើកទឹកចិត្ត និងអប់រំមនុស្សទូទៅឲ្យចេះឲ្យតម្លៃ និងគោរពចាស់ទុំនៅក្នុងសង្គមចិនទាំងមូល។ នេះបើតាមការការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
យុទ្ធនាការខាងលើនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ទៅ ទី៣១ ខែតុលាខាងមុខ ក្រោមគោលដៅរំលេចឡើងនូវសារៈសំខាន់ នៃការគោរពក៏ដូចជាស្រឡាញ់ចាស់ទុំ ព្រមទាំងជំរុញឲ្យមនុស្សទូទៅបង្កើនការយល់ដឹង អំពីការឈានចូលដល់វ័យចំណាស់ផងដែរ។ ក្នុងអំឡុងយុទ្ធនាការនេះ អាជ្ញាធរ និងសហគមន៍នានានឹងត្រូវជំរុញលើកទឹកចិត្តឲ្យបង្កើតឡើងនូវសកម្មភាពអប់រំផ្សេងៗ ព្រមទាំងចុះសួរសុខទុកជនចាស់ជរា និងជួយចាស់ៗការពារសិទ្ធិរបស់ពួកគាត់ ខណៈមនុស្សគ្រប់រូបគួរតែផ្តល់ការគោរពចាស់ទុំ នៅពេលបំពេញកាតព្វកិច្ចប្រចាំថ្ងៃរបស់ខ្លួន។
គួរជម្រាបថា នាឱកាសនោះផងដែរ អាជ្ញាធរនឹងចេញប្រតិបត្តិការបង្កា្របទៅលើអំពើឆបោកតាមប្រព័ន្ធអ៊ីធើណែត ដែលមានគោលដៅទៅលើជនចាស់ជរាថែមទៀតផង៕