(ឌូបៃ)៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) និងសហរដ្ឋអាមេរិក កំពុងព្យាយាមពង្រឹងទំនាក់ទំនងលើវិស័យយោធា នៅក្នុងឱកាសជួបមុខគ្នារវាងអគ្គបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធ UAE និងប្រមុខការពារជាតិអាមេរិក នាថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
ព្រះអង្គម្ចាស់ ហ្សេក ម៉ូហាំម៉េដ ប៊ីន ហ្សាយ៉េដ អាល់ណាយ៉ាន (Sheikh Mohamed bin Zayed Al Nahyan) ដែលជាអគ្គបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធ UAE និងជាព្រះរាជទាយាទរបស់អេមីរ៉ាត់អារ៉ាប់រួម បានទទួលជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) ដែលបានមកធ្វើដំណើរទស្សនកិច្ចនៅឯរដ្ឋធានី អាប៊ូដាប៊ី (Abu Dhabi)។
គួរជម្រាបថា ក្នុងកិច្ចជួបពិភាក្សាខាងលើ ព្រះអង្គម្ចាស់ Mohamed bin Zayed និងលោក Mattis បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសទាក់ទិននឹងវិស័យយោធាក៏ដូចជាការពារជាតិ៕