(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមហ៊ុនអវកាសឯកជនចិន បាញ់បង្ហោះគ្រាប់រ៉ុក្កែតស៊េរីថ្មី។
២៖ អ្នកវិទ្យាសាស្រ្តរកឃើញអំបូរត្រីឆ្លាមដំបូងដែលស៊ីរុក្ខជាតិជាអាហារ។
៣៖ ប្រជាប្រិយភាពប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ធ្លាក់ចុះក្រោម៥០%ជាលើកដំបូង។
៤៖ អាជ្ញាធរហ្វីលីពីន ចាប់ខ្លួនមនុស្ស៣៤នាក់ ដែលមិនក្រោកឈរគោរពភ្លេងជាតិ នៅក្នុងរោងភាពយន្ត។
៥៖ មនុស្សស្លាប់កើនដល់១៦នាក់ និង២៦នាក់បាត់ខ្លួន ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារកោះហុកកៃដូ ប្រទេសជប៉ុន។
៦៖ ចិននិងវៀតណាម អនុញ្ញាតឲ្យរថយន្តរបស់ភ្ញៀវទេសចរនៃប្រទេស បើកឆ្លងចូលខេត្តដែលនៅជាប់តាមព្រំដែន។
៧៖ រាជរដ្ឋាភិបាលថៃ រៀបចំពិធីជប់លៀងដើម្បីសម្តែងការអរគុណ ចំពោះបុគ្គលទាំងឡាយ ដែលបានចូលរួមប្រតិបត្តិការជួយសង្រ្គោះកីឡាករបាល់ទាត់វ័យក្មេងទាំង១២នាក់ រួមនឹងគ្រូបង្វឹករបស់ពួកគេ ចេញពីល្អាងភ្នំលិចទឹក នៅភាគខាងជើងប្រទេសថៃ កាលពីខែកក្កដាកន្លងទៅ។