(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ មនុស្ស០៩នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន ខណៈខ្ទង់រយនាក់របួស ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់៦.៧រ៉ិចទ័រ​ វាយ​ប្រហារ​កោះ Hokkaido ប្រទេសជប៉ុន។

២៖ នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Twitter ធ្វើចូលខ្លួនផ្តល់សក្ខីកម្ម​នៅចំពោះមុខព្រឹទ្ធសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។

៣៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង ទាមទារឲ្យដាក់ពន្ធនាគារ​អតីត​ប្រធានាធិបតី លោក Lee Myung-bak រយៈពេល២០ឆ្នាំ។

 

៤៖ ឥណ្ឌានិងអាមេរិក បើកកិច្ចសន្ទនា២+២ ស្តីពីបញ្ហាការទូតនិងសន្តិសុខ។

៥៖ តុលាការកំពូលឥណ្ឌា សម្រេចផ្តល់ភាពស្របច្បាប់ ដល់ការស្រឡាញ់ភេទដូចគ្នា។

៦៖ ​​ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង ​បានប្រកាសថា លោក មូន ជែអ៊ីន នឹងទៅបំពេញទស្សនកិច្ច០៣ថ្ងៃនៅព្យុងយ៉ាង ពីថ្ងៃទី១៨ដល់​ទី​២០ ខែកញ្ញានេះ ដើម្បីជួបជាមួយលោក គីម ជុងអ៊ុន ជាលើកទីបី។