Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីចិនបញ្ជូនបេសកជនពិសេស ទៅចូលរួមខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង (video inside)

04-09-2018 21:25

(ប៉េកាំង)៖ ប្រតិភូចិនមួយក្រុមដឹកនាំដោយមន្ត្រីជាន់ខ្ពស់មួយរូប នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដើម្បីចូលរួមក្នុងពិធីរំលឹកខួបនៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារនេះ បានឱ្យដឹងទៀតថា លោក Li Zhanshu ដែលជាសមាជិកអចិន្ត្រៃយ៍ការិយា ល័យនយោបាយនៃគណបក្សកុម្មុយនិស្ដចិន នឹងដឹកនាំប្រតិភូ ធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង តបតាមការអញ្ជើញពីអាជ្ញាធរ កូរ៉េខាងជើង ចូលរួមក្នុងពិធីរំលឹកខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង។ ប៉ុន្តែ សារព័ត៌មានរដ្ឋចិនមួយនេះមិនបាន បញ្ជាក់ឡើយថាប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងមានវត្តមាននៅក្នុងពិធីនេះឬក៏យ៉ាណានោះទេ។

គួរបញ្ជាក់ថា ក្រុមប្រតិភូចិន នឹងធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃសៅរ៍សប្ដាហ៍នេះ រីឯពិធីរលឹកខួបបង្កើតកូរ៉េខាងជើង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ៕