(ឡុងដ៍)៖ អាជ្ញាធរអង់គ្លេសនៅថ្ងៃអង្គារនេះបានឱ្យដឹងថា រថយន្ដពន្លត់អគ្គីភ័យ ១២គ្រឿង និងអ្នកពន្លត់អគ្គីភ័យសរុប ៨០នាក់ កំពុងចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យ ដែលឆាបឆេះសាលបឋមសិក្សាមួយកន្លែងក្នុងទីក្រុងឡុងដ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអង់គ្លេស អគ្គិភ័យខាងលើបានឆាបឆេះនៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងទីក្រុងឡុងដ៏)។ ប៉ុន្តែភ្លាមមូលហេតុនៃបណ្ដាលឱ្យមានអគ្គិភ័យនេះ មិនទាន់ត្រូវបានគេកំណត់នៅឡើយ ហើយក៏ពុំទាន់មានសេចក្ដីរាយការណ៍ពីទំហំនៃការបំផ្លិចបំផ្លាញ ឬជនរងគ្រោះនៅឡើយដែរ៕