Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះរញ្ជួយដីកម្រិត៥.៥រ៉ិចទ័រ វាយប្រហារលើតំបន់ Xinjiang ភាគពាយ័ព្យប្រទេសចិន

04-09-2018 08:39

(ប៉េកាំង)៖ មជ្ឈមណ្ឌលបណ្ដាញគ្រោះរញ្ជួយដីចិន (CENC) នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រ បានវាយប្រហារលើតំបន់ Jiashi ស្ថិតនៅក្នុងខេត្ត Kashgar នៃតំបន់ Xinjiang ភាគពាយ័ព្យប្រទេសចិន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាម CENC គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយទៅក្នុងដី០៨គីឡូម៉ែត្រ។ ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីជនរង គ្រោះឬការបំផ្លិចបំផ្លាញនៅឡើយទេ៕