(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ សារមន្ទីរជាតិប្រេស៊ីល មានអាយុកាលជាង២០០ឆ្នាំ ត្រូវបានអគ្គិភ័យឆាបឆេះ។
២៖ អ្នកទោស៤០០នាក់ ហែកគុករត់គេចខ្លួន ខណៈអំពើហិង្សាផ្ទុះឡើងកាន់តែក្តៅគគុក នៅក្រុងទ្រីប៉ូលី ប្រទេសលីប៊ី។
៣៖ សហស្ថាបនិក WikiLeaks ស្រាប់តែបាត់ខ្លួនទៅដោយអាថ៌កំបាំង, ពេលនេះប៉ូលិសន័រវេសកំពុងតាមរក។
៤៖ កំពូលមហាសេដ្ឋីចិនមួយរូប ត្រូវបានចាប់ឃាត់ខ្លួននៅសហរដ្ឋអាមេរិក។
៥៖ ប្រទេសថៃឈប់អនុញ្ញាតឲ្យនារីៗ ចូលរៀនជំនាញជាប៉ូលិស ដោយមិនបញ្ជាក់ពីមូលហេតុ។
៦៖ ប្រធានាធិបតីចិនបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុរបស់ចិន មិនមែនជាអន្ទាក់បំណុលនោះទេ នាអំឡុងដំណើរបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំនៅតំបន់អាហ្វ្រិក។
៧៖ ទីបំផុតតុលាការមីយ៉ាន់ម៉ា កាត់ទោសអ្នកកាសែត Reuters ពីររូបដាក់ពន្ធនាគារ០៧ឆ្នាំ។