(ប្រេស៊ីល)៖ សារមន្ទីរជាតិប្រេស៊ីលនៅក្នុងទីក្រុង Rio de Janeiro ដែលមានអាយុកាលជាង២០០ឆ្នាំ ត្រូវបានគេអគ្គិភ័យឆាបឆេះ កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មកទល់នឹងពេលនេះមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬក៏មូលហេតុនៃ អគ្គិភ័យនេះនៅឡើយទេ ខណៈអាជ្ញាធរកំពុងព្រួយបារម្ភខ្លាចក្រែង អគ្គិភ័យនេះបំផ្លាញដល់វត្ថុបុរាណជាង២០លាន ដែលរក្សាទុក នៅក្នុងសារមន្ទីរដ៏ចំណាស់ជាងគេមួយនេះនៅក្នុងប្រទេសប្រេស៊ីល។
គួរបញ្ជាក់ថា សារមន្ទីរខាងលើ ដែលប្រៀបបានដូចជារាជវាំងសម្រាប់គ្រួសាររាជវង្សព័រទុយហ្កាល់ មានអាយុកាលជាង២០០ឆ្នាំ ហើយ ដោយវាត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៨១៨មកម្លេះ៕