Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៊ីឃុំខ្លួនអតីតមេចារកម្មម្នាក់ ពីបទលួចមូលនិធិរដ្ឋសម្រាប់ការបោះឆ្នោត (video inside)

29-08-2018 21:58

(គូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ី នៅថ្ងៃពុធនេះ បានសម្រេចចិត្តបន្តឃុំខ្លួនអតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់ម៉ាឡេស៊ី ម្នាក់ ពីបទចោទប្រកាន់ថាបានលួចមូលនិធិរដ្ឋ សម្រាប់ប្រើប្រាស់នៅក្នុងការបោះឆ្នោត កាលពីខែឧសភាកន្លងទៅ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia ​នៅថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។

លោកស្រី Hasanah Abdul Hamid ជាអតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់ម៉ាឡេស៊ី ក្រោមរដ្ឋាបាលនៃអតីតនាយករដ្ឋ មន្ត្រីលោក ណាជីប រ៉ាហ្សាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ដោយក្រុមអ្នកស៊ើបអង្កេត នៃអង្គភាពប្រឆាំងអំពើពុកលួយដែល កំពុងបើកការស៊ើបអង្កេតជុំវិញសំណុំរឿងលួចមូលនិធិរដ្ឋ រាប់លានដុល្លារសម្រាប់ការបោះឆ្នោត ចេញពីនាយកដ្ឋានរបស់នាយករដ្ឋ
មន្ត្រី។

គួរបញ្ជាក់ថា លោកស្រី Hasanah Abdul Hamid បានបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងទីក្រុង Putrajaya នៅថ្ងៃពុធនេះ និងត្រូវបានតុលាការសម្រេចបន្តឃុំខ្លួនរយៈពេល០៥ថ្ងៃទៀត ខណៈមន្ត្រីរបស់លោកស្រី ០៧នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ៕