(ស៊ីដនី)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១រ៉ិចទ័រ បានវាយប្រហារដែនកោះ ឡូយ៉ាល់ធី (Loyalty Islands) ក្បែរតំបន់រដ្ឋបាលរបស់ប្រទេសបារាំង ញូកាឡេដូនៀ (New Caledonia) ដែលស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
គួរជម្រាបថា គ្រោះរញ្ជួយដីដ៏ខ្លាំងខាងលើមានចំណុចរំញ័រ នៅភាគខាងកើតតំបន់ New Caledonia និងមានជម្រៅ ២៦.៧គីឡូម៉ែត្រពីក្រោមបាតសមុទ្រ ហើយវាពុំបានបង្កឲ្យមានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ ដូច្នេះហើយ ការខូចខាតធ្ងន់ធ្ងរ ឬករណីមនុស្សរងគ្រោះ ទំនងជានឹងណពុំកើតមានឡើងដោយសារហេតុការណ៍នេះឡើយ៕