(ឡូសអាន់ជែឡេស)៖ ប្រជាជនរស់នៅក្នុងទីក្រុងឡូសអាន់ជែឡេស (L.A) នៃរដ្ឋកាលីហ្វរញ៉ា ភាគនិរតីសហរដ្ឋអាមេរិក បានទទួលអារម្មណ៍ដឹងចំពោះគ្រោះរញ្ជួយដីកម្រិតបង្គួរ ៤.៤រ៉ិចទ័រ ដែលបានវាយប្រហារទីក្រុងដ៏ធំមួយនេះ កាលពីល្ងាចថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក គ្រោះរញ្ជួយដីខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៧៖៣០នាទីល្ងាចថ្ងៃអង្គារម៉ោងនៅ L.A ត្រូវហ្នឹងម៉ោង ១៖៣៣នាទីយប់ថ្ងៃពុធម៉ោងសកល។ រហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អំពីការខូចខាត ក៏ជនរងគ្រោះដែលអាចកើតមាននោះឡើយ៕