(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួងការពារជាតិ​រុស្ស៊ី ទើបតែទទួលបាន​ប្រព័ន្ធមីស៊ីលការពារ​ដែនអាកាស​ដ៏ទំនើប S-400 ទ្រីមភ៍ (Triupmh) មួយកងពលថ្មី​បន្ថែម​ទៀត​នៅមុនពេល​កំណត់ ពីសំណាក់ក្រុមហ៊ុន​ផលិតសព្វាវុធ អាល់ម៉ាស អាន់ថេយ (Almaz-Antey) របស់ប្រទេស​រុស្ស៊ីផ្ទាល់៕

 

២៖ នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស​លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) នឹងបំពេញដំណើរ​ទស្សនៈកិច្ចផ្លូវការ ទៅកាន់ប្រទេស​ចំនួន ០៣ នៅទ្វីបអាហ្វ្រិក នាសប្តាហ៍នេះ ក្នុងគោលបំណង​ដើម្បីបង្កើន​ទំនាក់ទំនងពាណិជ្ជកម្ម ក្រោយពីចក្រភព​អង់គ្លេស ចាកចេញពី​សហភាពអឺរ៉ុប៕

 

៣៖ ​ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ បានវាយប្រហារក្បែរ​​កោះ​លុម​បុក (Lombok) ភាគកណ្តាល​​ឥណ្ឌូណេស៊ី៕

 

៤៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នាថ្ងៃអង្គារនេះ បានទទូចឲ្យជប៉ុន ឈប់ធ្វើការទាមទារទឹកដី មកលើ​ប្រជុំកោះមានទំនាស់​ ហៅជាភាសាកូរ៉េថា Dokdo និងជាភាសាជប៉ុនថា Takeshima ដែលស្ថិតនៅចន្លោះប្រទេសទាំងពីរតទៅទៀត៕

 

៥៖ ប្រធានាធិបតីបារាំង​លោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា សហភាពអឺរ៉ុប​លែងអាចពឹងផ្អែក​ទាំងស្រុងលើ សហរដ្ឋអាមេរិក​ទៀតហើយ ក្នុង​ការការពារសន្តិសុខជាតិ​របស់​ខ្លួនឯង៕

 

៦៖ ខណៈបេសកកម្ម​សំខាន់ៗនា​ពេលអនាគត ភាគច្រើនអាច​ត្រូវធ្វើឡើងក្នុងផ្ទៃ​សមុទ្រ ដូ​ចជា​នៅលើ​ព្រះច័ន្ទទឹកកក Europa របស់​ភពព្រហស្បតិ៍ (Jupiter) និងព្រះច័ន្ទ Enceladus របស់​ភពសៅរ៍ (Saturn) ទីភ្នាក់ងារអវកាស​អាមេរិក NASA កំពុងធ្វើការស្វែង​​យល់ឲ្យកាន់តែច្បាស់​ជាមុនសិន អំពីបរិស្ថាន​ស្រដៀងគ្នានេះ នៅលើ​ភពផែនដី៕