Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រឿងដ៏អស្ចារ្យ៖ ម្នាក់ពិការភ្នែក ម្នាក់ពិការដៃទាំងពីរ តែអាចដាំដើមឈើបាន១០,០០០ដើម (Video inside)

27-08-2018 09:01

(ប៉េកាំង)៖ វាគឺជារឿងរ៉ាវដ៏អស្ចារ្យដែលបុរសជនជាតិចិនពីរនាក់ ម្នាក់ពិការភ្នែកទាំងពីរ និងម្នាក់ទៀតពិការដៃទាំងពីរបានរួមគ្នាប្រែក្លាយ តំបន់ដីត្រូវគេបោះបង់ចោលឱ្យ ក្លាយជាតំបន់ព្រៃឈើ ជាមួយការដាំដើមឈើបានជិត១០,០០០ដើម។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ Maxisciences នាពេលថ្មីៗនេះ។

លោក Jia Haixia និងលោក Jia Wenqi ជាអ្នករស់នៅក្នុងភូមិដ៏តូចមួយឈ្មោះ Yeli ប្រទេសចិន ហើយអ្នកទាំងពីរសុទ្ធតែជនពិការដូចគ្នា។ លោក Jia Haixia ពិការភ្នែកទាំងពីរ រីឯលោក Jia Wenqi ពិការដៃទាំងពីរតាំងតែនៅក្មេងមកម្ល៉េះ។ ប៉ុន្តែទោះបី ជាពិការមែនពិត ប៉ុន្តែអ្នកទាំងពីរបានបង្កឱ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ចិនភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការខិតខំប្រឹងប្រែងកែប្រែតំបន់ត្រូវគេបោះបង់ចោលឱ្យក្លាយជាតំបន់ព្រៃឈើមួយ ជាមួយការដាំដើមឈើបានជិត១០,០០០ដើម។

«ខ្ញុំគឺជាដៃរបស់គាត់ ហើយគាត់គឺជាភ្នែករបស់ខ្ញុំ»។ នេះជាការរៀបរាប់របស់លោក Jia Haixia នៅពេលនិយាយពីគំរោងរបស់អ្នកទាំងពីរដែលចាប់ផ្ដើមអស់ជិត១៣ឆ្នាំ មកទល់នឹងពេលបច្ចុប្បន្ន។ គួរបញ្ជាក់ថា នៅពេលធ្វើដំណើរទៅណាមកណាម្ដងៗ លោក Jia Wenqi តែងតែអៀវលោក Jia Haixia ជានិច្ច៕