(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatami បានធ្វើដំណើរទៅដល់ប្រទេសស៊ីរីហើយ នៅថ្ងៃអាទិត្យនេះ ដើម្បីជួប 

ពិភាក្សាការងារជាមួយក្រុមមន្ត្រីជាន់ខ្ពស់ និងយោធាស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim
នៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨។

ដំណើរទស្សនកិច្ចរបស់លោក Hatami កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃសៅរ៍ កន្លង ទៅ
បានចោទប្រកាន់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងថាកំពុងរៀបចំការវាយប្រហារសាជាថ្មី ប្រឆាំងនឹងប្រទេសស៊ីរី ដោយ
ប្រើលេសថាកងកម្លាំងរដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមី។

គួរបញ្ជាក់ថា អ៊ីរ៉ង់ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រដ្ឋាភិបាលនៃប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ។ ចំណែកឯ
ការអះអាងខាងលើរបស់ក្រសួងការពារជាតិរុស្ស៊ី ធ្វើឡើងក្រោយនាវាពិឃាតអាមេរិក USS The Sullivans បំពាក់ដោយ
គ្រាប់មីស៊ីល៥៦គ្រាប់ បានធ្វើដំណើរទៅដល់ឈូងសមុទ្រពែកកាលពីប៉ុន្មានថ្ងៃមុននេះ ខណៈយន្ដហោះអាមេរិកទម្លាក់គ្រាប់បែក
В-1В ត្រូវបានដាក់ពង្រាយនៅឯមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា៕