Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: មនុស្សម្នាក់ស្លាប់ និង៥៨នាក់របួស ក្រោយគ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ វាយប្រហារភាគពាយព្យប្រទេសអ៊ីរ៉ង់

26-08-2018 08:35

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សម្នាក់ស្លាប់ និង៥៨នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ វាយប្រហារលើតំបន់ស្ថិតនៅក្បែរទីក្រុង Kermanshah ភាគពាយព្យប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី២៦ ខែសីហា ឆ្នាំ២០១៨។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានបញ្ជាក់ទៀតថាជនរងគ្រោះ និងការបំផ្លិចបំផ្លាញត្រូវបានគេរាយការណ៍ថា កើតឡើងនៅ ក្នុងទីក្រុង Tazehabad ស្ថិតភាគឦសាននៃទីក្រុង Kermanshah។ ដោយឡែក បើតាមទីភ្នាក់ងារសា្ទបស្ទង់ភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយទៅ ក្នុងដីតែជាង០៩គីឡូម៉ែត្រប៉ុណ្ណោះ។

គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ គ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រ ក៏ធ្លាប់វាយប្រហារលើទីក្រុង Kermanshah ដែលមាន ព្រំដែនជាប់ប្រទេសអ៊ីរ៉ាក់នេះដែរ ដោយនៅកាលណោះមនុស្ស៥៣០នាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស នៅក្នុងគ្រោះរញ្ជួដី ដ៏មហាប្រល័យនេះ៕