(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិក លោក John McCain បានទទួលមរណភាពក្នុងវ័យ៨១ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨។

លោក McCain បានទទួលមរណភាពនៅថ្ងៃអាទិត្យនេះ (ត្រូវនឹងថ្ងៃសៅរ៍ម៉ោងនៅសហរដ្ឋអាមេរិក)។ លោក McCain ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺដុះដុំសាច់ក្នុងខួរក្បាលកាលពីឆ្នាំ២០១៧។ ចំណែកឯគ្រួសាររបស់លោកវិញ ក៏បានឱ្យដឹងផងដែរថា សមាជិកព្រឹទ្ធសភារូបនេះ ដែលបានចាកចេញពីទីក្រុងវ៉ាស៊ីនតោន កាលពីខែធ្នូកន្លងទៅ បានសម្រេចបញ្ឈប់ការព្យាបាល កាលពីថ្ងៃសុក្រ៕