(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ចិនបាញ់បង្ហោះផ្កាយរណបភ្លោះពីគ្រឿង BeiDou-3 ដែលជាប្រភេទ Navigation Satellite ឡើងទៅទីអវកាស។

 

២៖ មនុស្ស០៦នាក់ស្លាប់ និងជិត១០០នាក់របួស ខណៈរាប់ពាន់នាក់ជម្លៀសខ្លួន ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នៅតៃវ៉ាន់។

 

៣៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីថ្មី លោក Scott Morrison ស្បថចូលកាន់តំណែងជាផ្លូវការ។

 

៤៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន DJI បញ្ចេញដ្រូនស៊េរីថ្មី Mavic 2 Pro នៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

 

៥៖ កងទ័ពជើងអាមេរិក បើកដំណើរការកងអង្គភាព 2nd Fleet ឡើងវិញ ក្រោយបញ្ឈប់សកម្មភាពប្រមាណ០៧ឆ្នាំ។

 

៦៖ ​មនុស្ស០៣នាក់ស្លាប់ និង០៤នាក់របួស ក្នុងករណីបំផ្ទុះគ្រាប់បែកនៅក្រៅការិយាល័យបោះឆ្នោត ក្នុងក្រុង Jalalabad នៃខេត្ត Nangarhar ភាគខាងកើតអាហ្វហ្គានីស្ថាន។

 

៧៖ ឆេះសណ្ឋាគារយ៉ាងសន្ធោសន្ធៅនៅភាគឦសានប្រទេសចិន ផ្តាច់ជីវិតមនុស្ស១៩នាក់ និងបង្កឲ្យរបួស២៣នាក់។