ឆេះសណ្ឋាគារយ៉ាងសន្ធោសន្ធៅនៅភាគឦសានប្រទេសចិន ផ្តាច់ជីវិតមនុស្ស១៨នាក់
25-08-2018 11:40
(ប៉េកាំង)៖ គ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅ បានកើតមានឡើង ក្នុងសណ្ឋាគារមួយកន្លែង នៅទីក្រុង Harbin នៃខេត្ត Heilongjiang ភាគឦសានប្រទេសចិន និងបានផ្តាច់ជីវិតមនុស្សយ៉ាងតិច១៨នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨។
គួរជម្រាបថា ខណៈពេលនេះ ប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តប្រព្រឹត្តទៅ ហើយមូលហេតុនៃគ្រោះអគ្គីភ័យ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕