(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ជប៉ុន តែងតាំងនារីភេទទីមួយ ដែលជាអាកាសយានិកផ្នែកយន្តហោះចម្បាំង។
២៖ តុលាការកូរ៉េខាងត្បូង សម្រេចដំឡើងទម្ងន់ទោសឲ្យលោកស្រី ផាក គឺនហេ ជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ។
៣៖ គ្រោះរញ្ជួយដីកម្រិត៧.១រ៉ិចទ័រ វាយប្រហារព្រំដែនប៉េរូ-ប្រេស៊ីល។
៤៖ លោក Scott Morrison ទទួលជ័យជម្នះក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស ត្រៀមខ្លួនក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃអូស្រ្តាលី ជំនួសលោក Malcom Turnbull។
៥៖ នៅយេម៉ែន កុមារ២២នាក់ និងស្ត្រី០៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះអារ៉ាប៊ីសាអូឌីត។
៦៖ អង្គការ NASA បញ្ចេញរូបភាពដ៏អស្ចារ្យមួយសន្លឹកនៃខ្សែក្រវាត់របស់ភពសៅរ៍។
៧៖ ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដី នៅប្រទេសឥណ្ឌូណេស៊ី កើនដល់៥៥៥នាក់។