Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: គ្រោះរញ្ជួយដីកម្រិត៧.១រ៉ិចទ័រ វាយប្រហារលើប្រទេសប៉េរូ

24-08-2018 16:53

(ប៉េរូ)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា គ្រោះរញ្ចួយដីកម្រិត៧.១រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគពាយព្យ​នៃទីក្រុង Puerto Maldonado ប្រទេសប៉េរូជាមួយជម្រៅរញ្ជួយទៅក្នុងដី៦១០គីឡូម៉ែត្រ។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨៕