(វ៉ាស៊ីនតោន)៖ ការដំឡើងពន្ធជាថ្មីរបស់សហរដ្ឋអាមេរិក លើផលិតផលនាំចូលពីចិនមានតម្លៃ១៦ពាន់លានដុល្លារ បានចូលធរមាន ហើយនៅថ្ងៃព្រហស្បតិ៍នេះ ខណៈមហាយក្សសេដ្ឋកិច្ចទាំងពីរកំពុងមានជម្លោះពាណិជ្ជកម្មនឹងគ្នាស្រាប់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
ការដំឡើងពន្ធថ្មីនៅជុំទីពីរនេះ បានធ្វើឱ្យពន្ធដែលត្រូវដំឡើងលើផលិតផលនាំចូលពីចិនកើនដល់៥០ពាន់លានដុល្លារ គិតចាប់តាំង ពីដើមខែកក្កដាមក។ ប៉ុន្តែទន្ទឹមគ្នា គេក៏រំពឹងដែរថាទីក្រុងប៉េកាំង នឹងចាត់វិធានាការសងសឹកចំពោះការដំឡើងពន្ធនេះ ស្របពេល មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ កំពុងជួបចរចាគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន។
សូមជម្រាបថា ការដំឡើងពន្ធជាថ្មីរបស់សហរដ្ឋអាមេរិក បានចូលជាធរមាននៅម៉ោង១២៖០១នាទីថ្ងៃត្រង់នេះ (ម៉ោងនៅក្នុង ទីក្រុងប៉េកាំង) ហើយពន្ធ២៥ភាគរយនេះទៀតសោត នឹងត្រូវអនុវត្តលើផលិតផលចិនជិត២៨០មុខ ក្នុងនោះរួមមានផលិតផលគីមី បរិក្ខាកសិកម្ម និងម៉ូតូជាដើម៕